បណ្តេញចេញនាយករដ្ឋមន្ត្រីទុយនេស៊ីដោយសារផ្ទុះអំពើហិង្សាក្នុងប្រទេស

បរទេស៖ ប្រធានាធិបតីទុយនេស៊ីកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែងព្រមទាំងប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ននូវដំណើរការរបស់រដ្ឋសភាជាតិផងដែរនៅក្រោយពេលដែលហេតុការណ៍អំពើហិង្សាតវ៉ាប្រឆាំងដោយពលរដ្ឋបានផ្ទុះឡើងនៅក្នុងប្រទេស។

ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានសរសេរថាមកដល់ពលនេះពលរដ្ឋជាអ្នកតវ៉ាជាច្រើនពាន់នាក់បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនិងមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងរដ្ឋាភិបាលជាពិសេសទៅលើដំណោះស្រាយនៃបញ្ហារីករាលដាលនៃវិបត្តិកូវីដហើយពួកគេបាននាំគ្នាដើរជាក្បួននៅតាមផ្លូវធំៗនានានិងព្រមទាំងបានប៉ះទង្គិចខ្លាំងៗជាមួយនឹងក្រុមប៉ូលីសរបស់ប្រទេសទុយនេស៊ីផងដែរ។

គួរឲ្យដឹងទៀតដែរថាប្រធានាធិបតី ទុយនេស៊ីលោកKais Saied បានប្រកាសថាលោកនឹងរៀបចំចាត់ចែងទៅលើបញ្ហានេះដោយខ្លួនឯងជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីហើយអះអាងថាលោកនឹងអាចធ្វើឲ្យភាពតានតឹងនេះត្រឡប់មកល្អប្រសើរវិញនាពេលខាងមុខខណៈដែលក្រុមបក្សប្រឆាំងនឹងរដ្ឋាភិបាលវិញបានហៅថាសកម្មភាពនេះជាការធ្វើរដ្ឋប្រហារប៉ុណ្ណោះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *