ភ្នំពេញ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក នៅតែបន្តកើនឡើង ខណៈដែលអង្គការសុខភាពពិភពលោក អំពាវនាវឱ្យបណ្ដាប្រទេសមួយចំនួន បង្កើនការប្រុងប្រយ័ត្ន ព្រោះរលក់នៃការផ្ទុះឡើងវិញនៃជំងឺនេះ បាននាំឱ្យចំនួននៃអ្នកឆ្លងបានកើនឡើងដល់ ២៥,៦២១,៩៦៧នាក់ហើយនៅជុំវិញពិភពលោក។

គេហទំព័រ Worldometer បានបង្ហាញទិន្នន័យនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដោយគិតត្រឹមព្រឹកនេះមានចំនួន ២៥,៦២១,៩៦៧នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៥៤,២៣៥នាក់ និងជាសះស្បើយឡើងវិញ ១៧,៩២២,២១៨នាក់ (គិតត្រឹមម៉ោង៧៖៣០នាទី ម៉ោងនៅកម្ពុជា) ៕