កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ១៩៨នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ២០៨៤២ករណី

បរទេស៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ប្រទេស​កូរ៉េខាងត្បូង​បាន​រកឃើញ​ករណី​កូ​វីដ​ថ្មី​ដល់​ទៅ ១៩៨ ករណី​បន្ថែមទៀត​ពោលគឺ​ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​នេះហើយ​ដែល​វា​បានធ្វើអោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើងដល់ ២០៨៤២ នាក់។

ក្នុងចំណោម​ករណី​ថ្មី​ទាំង​នោះគេ​ក៏​អាច​ដឹងបាន​ដែរ​ថា​មាន ៦៨នាក់ ​ជា​អ្នករស់នៅ​ទីក្រុង​សេ​អ៊ូ​ល ​និង ៥៥នាក់ ​ជា​ប្រជាជន​រស់នៅក្នុង​ខេត្ត Gyeonggi ហើយ ៩នាក់​ផ្សេង​ជា​ករណី នាំចូល​ពី​បរទេស។

គួរ​ឲ្យ​ដឹង​ដែរ​ថា​មនុស្ស២នាក់​បន្ថែម​ទៀតហើយ​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ-១៩ ហើយ​វា​បានធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​មាន​ចំនួន​ដល់​ទៅ ៣៣១នាក់​គឺ​ប្រមាណ​ជា ១,៥៩ភាគរយ​នៃ​ចំនួន​មនុស្ស​ឆ្លង​សរុប៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *