ព្រឹក​នេះ សិង្ហ​បុរី ចាប់ផ្តើម​ធ្វើតេស្ត​ការចាក់​វា់ក់​សាំង ជា​លើកដំបូង

បរទេស៖ យោងតាម​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កញ្ចប់​វ៉ាក់សាំង​លើកដំបូង ត្រូវបាន​ដំណើរការ​ធ្វើតេស្ត និង​ចាប់ផ្តើម​ហើយ ទៅលើ​ក្រុម​អ្នកធ្វើការ​ជួរមុខ។

បុគ្គលិក​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង ដែល​ហៅ​កាត់​ថា  NCID ចំនួន​ប្រមាណ​ជាង ៣០នាក់​ដែល​រួមមាន​ទាំង​គិលានុបដ្ឋាយិកា និង​ក្រុម​បុគ្គលិក​ការិយាល័យ​ផង​នោះ នឹងត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ​មុនគេ។

NCID បាន​ថ្លែងប្រាប់​ទៅកាន់​សារព័ត៌មាន​ថា បុគ្គលិក​ដែល​នៅ​សេសសល់​ជាច្រើន​ទៀត នឹង​អាច​ទទួលបាន​វ៉ាក់សាំង​នេះ ចាប់ពី​ខែមករា ឆ្នាំ២០២១ ខណៈដែល​វ៉ាក់សាំង​សម្រាប់​មនុស្ស​ចាស់ វ័យ​ជាង ៧០ឆ្នាំ នឹង​ចាប់ផ្តើម នៅ​ខែកុម្ភៈ ឆ្នាំ២០២១៕

#អរគុណសន្តិភាព