បារាំងផ្ទុះកូវីដ១៩ខ្លាំងដល់ទៅជិត៩០០០ករណីត្រឹមមួយថ្ងៃ

បរទេស៖អាជ្ញាធរ​សុខាភិបាល​បារាំង​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​បានប្រកាស ថា​ការឆ្លង​វីរុស​កូ​វីដ១៩បាន​ផ្ទុះ​ការ រាលដាល​នៅក្នុង​ប្រទេស​បារាំង​ដោយមាន​ករណី​ថ្មី​ចំនួន​ដល់​ទៅ ៨៩៧។

ចំនួន​នេះ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​គឺជា​តួលេខ​កើនឡើង ធំ​បំផុត​ប្រចាំថ្ងៃ​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ខណៈដែល​ចំនួន​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ប្រមាណ​ជា៧០០០ករណី។

យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ចំនួន​ប្រជាជន​ដែល​បាន​បាត់​បង់ជីវិត ដោយសារ​កូ​វីដ១៩ មាន​ចំនួន ៣០៦៨៦ នាក់​មកហើយ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *