កូ​វីដ១៩៖អ្នកជំងឺ​ជាសះស្បើយ​នៅ​អ៊ី​ស្រា​អ៊ែ​ល​កើន​ដល់១០០០០០នាក់

 

បរទេស៖នៅ​ថ្ងៃ​សៅរ៍​នេះ៥ខែកញ្ញា​នេះ​ក្រសួងសុខាភិបាល​របស់​ប្រទេស​អ៊ីស្រាអែល​បាន ថា​ជាសះស្បើយ​ថ្មី​ឡើងវិញ​ពី​សំណាក់​អ្នក ជំងឺ​កូ​វីដ​មាន ១៧១២ គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែល​វា​បានធ្វើឱ្យ​ចំនួន​សរុប​នៃ​ការ​ជាសះស្បើយ នៅ​ទូទាំង ប្រទេស​មាន​ដល់ ១០០៣៥៧ នាក់។

 

ក្នុងនោះ​ផងដែរ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​កូ​វីដ១៩ នៅក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​ឈានដល់ ១២៦៤១៩ ខណៈដែល​ករណី​ថ្មី​មាន​ចំនួន ១៩៦៤ហើយ​ចំនួន​នៃ​អ្នក​កំពុង​បន្ត​សម្រាក​ព្យាបាល​មាន​ចំនួន២៥០៦៩នាក់ ។

ដោយឡែក ករណី​ស្លាប់​បាន​កើន​ឡើងដល់ ៩៩៣ នាក់​ដោយមាន​អ្នកស្លាប់​ថ្មី​ចំនួន ៨ នាក់​ខណៈ​ចំនួន​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​កើនឡើង​ពី ៤២៣ នាក់​ដល់ ៤២៦ នាក់​ក្នុងចំណោម​អ្នកជំងឺ ៨៣០ នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ក្រសួង​បានប្រកាស​ចាត់​ចំណាត់ថ្នាក់​នៃ​ទីក្រុង​និង​ទីប្រជុំជន​ទាំងអស់​ក្នុងប្រទេស​អ៊ីស្រាអែល​ដោយ​ពណ៌​ស្របតាម​ផែនការ“ ភ្លើងស្តុប” ថ្មី​ដែល​បានសំរេច​ដោយ​រដ្ឋាភិបាល។

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *