បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃអង្គារទី៨ខែកញ្ញានេះបានសរសេរថាប្រទេសចិនបានដាក់បង្ហាញនូវវ៉ាក់សាំងការពារវិរុសកូវីដ១៩មួយចំនួនដែលសុទ្ធតែជាផលិតផលក្នុងស្រុករបស់ខ្លួនជាលើកដំបូង។

ក្តីសង្ឃឹមដ៏ខ្ពស់ត្រូវបានដាក់ទៅលើវត្ថុរាវតូចៗដែលត្រូវបានប្រទេសចិនដាក់បង្ហាញនៅក្នុងពិព័រណ៌ពាណិជ្ជកម្មមួយនៅក្នុងទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះដោយក្នុងនោះ មានដូចជាបេក្ខភាពផលិតវ៉ាក់សាំង ក្រុមហ៊ុន Sinovac Biotech និង Sinopharm ។

ទោះបីជាមិនទាន់ឈានដល់ទីផ្សារនៅឡើយក្តីប៉ុន្តែក្រុមហ៊ុនអ្នកផលិតទាំងនេះសង្ឃឹមថាពួកគេនឹងត្រូវបានអនុញ្ញាតិឲ្យចាប់ផ្តើមធ្វើការផលិតជាផ្លូវការនៅបន្ទាប់ពីការសាកល្បងដំណាក់កាលទី ៣ ដ៏សំខាន់នឹងចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំក្រោយ។
អ្នកតំណាងក្រុមហ៊ុន Sinovac បានប្រាប់ AFP ថាក្រុមហ៊ុនរបស់លោកបាន “សាងសង់រោងចក្រសម្រាប់ផលិតវ៉ាក់សាំងរបស់ខ្លួនរួចទៅហើយ” ដែលវាមានសមត្ថភាពក្នុងការ ផលិតបានទៅដល់ ៣០០ លានដូសក្នុងមួយឆ្នាំ៕