តេហរ៉ង់៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ិរ៉ង់ IRNA នៅថ្ងៃពុធទី៩ខែកញ្ញានេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសឥណ្ឌានិងអ៊ីរ៉ង់បានធ្វើជំនួបពិភាក្សាមួយកាលពីថ្ងៃអង្គារម្សិលមិញ។

ប្រភពដដែលបានសរសេរទៀតថាលោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងសមភាគីខាងប្រទេសឥណ្ឌាគឺលោក Subrahmanyam Jaishankar បានបើកកិច្ចពិភាក្សាគ្នាដោយផ្ទាល់មួយនៅក្នុងរដ្ឋធានីតេហរ៉ង់នៃប្រទេសអ៊ិរ៉ង់ក្រោមប្រធានបទដើម្បីត្រួតពិនិត្យមើលទៅលើកិច្ចសហប្រតិបត្តិការទ្វេរភាគីនិងក៏ដូចជាបញ្ហាក្នុងតំបន់ផងដែរ។
នៅក្នុងនោះផងដែរលោក Zarif និងលោក Jaishankar ក៏បានសង្កត់ធ្ងន់ៗផងដែរទៅលើកិច្ចការងារពង្រឹងកិច្ចសហប្រតិបត្តិទ្វេរភាគីឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងរូបភាពទាំងអស់៕