បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធទី៩ខែកញ្ញានេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកបានធ្វើការបញ្ជាក់ច្បាស់ៗអំពីផែនការរបស់លោកក្នុងការប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងចំនួនដ៏ច្រើនមួយក្នុងការរៀបចំការងារយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនាពេលខាងមុខ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនកាលពីថ្ងៃអង្គារម្សិលមិញលោកត្រាំបាននិយាយថា៖ប្រសិនបើក្រុមការងាររបស់លោកត្រូវការបន្ថែមនោះខ្ញុំនឹងចាក់បញ្ចូលលុយផ្ទាល់ខ្លួនដូចកាលគ្រាយុទ្ធនាការឆ្នាំ២០១៦ដែរ។
គួរឲ្យដឹងដែរថាលោកត្រាំកាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថាលោកកំពុងពិភាក្សានិងពិចារណាក្នុងការប្រើប្រាស់កញ្ចប់ប្រាក់ប្រមាណជា១០០លានដុល្លារដែលលុយផ្ទាល់ខ្លួនរបស់គាត់ក្នុងការរៀបចំយុទ្ធនាការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនាខែវិច្ឆិកាខាងមុខនេះ៕