អ្នកជំនាញការ​ជប៉ុន៖ ភោជនីយដ្ឋាន គឺជា​កន្លែង​ប្រឈម​ការឆ្លង​កូ​វីដ​ខ្លាំង​បំផុត

ជប៉ុន៖ ការប្រកាស​សភាវ​អាសន្ន​របស់​រដ្ឋ​បាលជ​ប៉ុន គឺ​សង្កត់ធ្ងន់​ទៅលើ​ការកាត់បន្ថយ​ពេលវេលា​បម្រើ​សេវាកម្ម របស់​ភោជនីយដ្ឋាន និង​ហាង​ស៊ីផឹកផ្សេងៗ ដោយ​អនុញ្ញាតឱ្យ​លក់ដូរ​ភេសជ្ជៈ​ស្រវឹង បាន​ត្រឹម​ម៉ោង ១៩.០០ ឬ​ម៉ោង ៧យប់ និង​បិទ​ហាង​នៅ​ម៉ោង ២០.០០ ឬ​ម៉ោង ៨យប់​ប៉ុណ្ណោះ ព្រោះ​ក្រុម​អ្នកជំនាញការ បានរៀបចំ​ធ្វើ​វិធានការ​នេះ​ឡើង ដោយ​អះអាង​ពី​របាយការណ៍ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​គណៈ​អ្នកវិទ្យាសាស្ត្រ របស់​មហាវិទ្យាល័យ ស្ទែ​ន​ហ្វ៉​ដ និងផ្សេងៗទៀត នៅក្នុង​ព្រឹត្តិបត្រ Nature កាលពី​ខែវិច្ឆិកា ឆ្នាំ២០២។

អ្នកជំនាញ​ការប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី របស់​រដ្ឋបាល​ជប៉ុន បាន​រួបរួម​សំណូមពរ​ក្នុងករណី​អាសន្ន​កាលពី​អំឡុង​ដើមខែ​មករា ដោយបាន​បញ្ជាក់​អំពី​ភាពចាំបាច់ ដែល​នឹងត្រូវ​កាត់បន្ថយ​ភាព​ប្រឈម​របស់​ការឆ្លង​មេរោគ​នៅតាម​ភោជនីយដ្ឋាន និង​រង្គសាល។

ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា ទីកន្លែង​ដែលមាន​ភាព​ប្រឈម​ខ្ពស់បំផុត​គឺ ភោជនីយដ្ឋាន បន្ទាប់មក​គឺ​កន្លែង​ហាត់ប្រាណ ហាង​កាហ្វេ និង​សណ្ឋាគារ។

ភោជនីយដ្ឋាន មាន​ភាព​ប្រឈម​ខ្ពស់ ព្រោះ​ជាទី​កន្លែង​ដែល​ទទួល​អតិថិជន​ក្នុង​ចំនួន​ដ៏​ច្រើន និង​ស្ថិតនៅក្នុង​ហាង​រយៈពេល​យូរ។ អ្នកជំនាញការ​បាន​ណែនាំ វិធី​ដែល​ភោជនីយដ្ឋាន​អាច​ការពារ​ការចម្លង​រាលដាល​របស់​មេរោគ​វីរុស​បាន ដោយ​បញ្ជាក់ថា បើ​ភោជនីយដ្ឋាន អាច​កំណត់​ចំនួន​អតិថិជន ដែល​ចូលមក​ប្រើ​សេវាកម្ម ឱ្យ​ស្ថិតក្នុង​ចំនួន ២០%នៃ​កន្លែង​អង្គុយ​ទាំងអស់​បាន នោះ​ភោជនីយដ្ឋាន នឹង​អាច​កាត់បន្ថយ​ការចម្លង​មេរោគ​បាន ៨០%។

ការកំណត់​ចំនួន​របស់​មនុស្សម្នា​នៅក្នុង​ភោជនីយដ្ឋាន ទទួលបាន​លទ្ធផល​ច្រើនជាង​ការការពារ​ដោយ​វិធីផ្សេងៗ  ប៉ុន្តែ ដោយសារតែ​ការអនុញ្ញាត​ឱ្យមាន​អតិថិជន​ត្រឹមតែ ២០%នេះ ធ្វើឱ្យ​ភោជនីយដ្ឋាន មិនអាច​គ្រប់គ្រង​ដើមទុន និង​ចំណូល-ចំណាយ​ខាង​ធុរកិច្ច​បានទេ ដូច្នេះហើយ ទើប​រដ្ឋបាល​ត្រូវតែ​ប្រើ​វិធី​កាត់បន្ថយ​ពេលវេលា​បម្រើ​សេវាកម្ម របស់​ភោជនីយដ្ឋាន​ជំនួស​វិញ​ហ្នឹងឯង។

ក្រុម​អ្នកជំនាញការ ថែមទាំង​បញ្ជាក់ទៀតថា បើ​មាន​ការផឹក​គ្រឿង​ស្រវឹង និង​មាន​មនុស្ស​ចាប់ពី ៥នាក់​ឡើងទៅ អង្គុយ​ញ៉ាំ​អាហារ​រួមគ្នា​ផង​នោះ ក៏​នឹង​រឹតតែ​បង្កើន​ភាព​ប្រឈម​ខ្លាំង​ឡើង ព្រោះ​មនុស្សម្នា​នឹងមាន​អារម្មណ៍​ហ៊ឹកហ៊ាក់ រីករាយ និង​ជជែក​គ្នាឮខ្លាំងៗ ធ្វើឱ្យ​មេរោគ​កាន់តែ​សាយភាយ​បាន​ច្រើនឡើង​ដូចគ្នា៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.