មីយ៉ាន់ម៉ា៖ សកម្មជនផ្នែកសិទ្ធិមនុស្សមីយ៉ាន់ម៉ា បានបង្ហាញឃ្លីបវីដេអូ លោក អង់ ផេ សូន កូនប្រុសរបស់ឧត្ដមសេនីយឯក មីន អង់ ឡាយ អគ្គមេបញ្ជាការរបស់កងទ័ពមីយ៉ាន់ម៉ា បាចលុយចែកកូនចៅ ក្រោយពីឪពុករបស់ខ្លួនធ្វើរដ្ឋប្រហារបានសម្រេច ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម។

កើតមានភាពច្របូកប្របល់ឡើងខ្លាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលកងទ័ពបានចាប់ឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សានៃរដ្ឋមីយ៉ាន់ម៉ា លោក អ៊ូ វីន មីន ប្រធានាធិបតីមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD នៅពេលព្រឹកព្រលឹម នៃថ្ងៃចន្ទ ទី១ កុម្ភៈ និងតែងតាំងលោក អ៊ូ មីនសួយ អនុប្រធានាធិបតីទី១ នៃមីយ៉ាន់ម៉ា ឡើងកាន់តំណែងប្រធានាធិបតីស្ដីទី និងថែមទាំងបានប្រកាសដាក់ប្រទេសក្នុងស្ថានការណ៍អាសន្ន រយៈពេល ១ឆ្នាំ ដោយអំណាចរដ្ឋទាំងអស់ ត្រូវបានប្រគល់ជូនលោក មីន អង់ ឡាយ អគ្គមេបញ្ជាការរបស់កងទ័ព តែយ៉ាងណាក៏ដោយ ហេតុការណ៍នេះ ត្រូវបានតតាំងយ៉ាងខ្លាំងពីប្រជាជននៅក្នុងប្រទេស។
តែ ទាំងអស់នេះ កាលពីថ្ងៃទី៤ កុម្ភៈ លោក ម៉ង់ សារនី អ្នកជំនាញការ និងជាសកម្មជនផ្នែកសិទ្ធិមនុស្សជនជាតិមីយ៉ាន់ម៉ា ជាអ្នកដែលមានឈ្មោះល្បីល្បាញក្នុងរឿងតតាំងនឹងអំពើហិង្សាក្នុងរដ្ឋយៈខៃ និងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានផូស្តឃ្លីបវីដេអូ រយៈពេលប្រមាណជាជាង ១នាទី នៅក្នុងប្រព័ន្ធធ្វីតធើរ “@drzarni” បង្ហាញឱ្យឃើញហេតុការណ៍ ដែលលោក អង់ ផេ សូន (Aung Pyae Sone) កូនប្រុសរបស់ឧត្ដមសេនីយឯកជើងចាស់ មីន អង់ ឡាយ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា កំពុងបាចលុយឱ្យកូនចៅ នៅក្នុង Show room លក់រថយន្តមួយកន្លែង ដែលគេសន្និដ្ឋានថា ប្រហែលជាដើម្បីអបអរសាទរជ័យជម្នះរបស់ឪពុក ក្រោយពីគាត់អាចធ្វើរដ្ឋប្រហារបានសម្រេចហ្នឹងឯង ដែលទង្វើនេះ កំពុងត្រូវគេរិះគន់យ៉ាងខ្លាំងពីមនុស្សជាច្រើន៕
#Myanmar coup-leader Min Aung Hlaing's son throwing $$$ as a symbolic act of his father's victorious coup while the public are reeling from the shock of #myanmarmilitarycoup. His #mytel telecom is being boycotted nationwide. @nslwin @saifuddinabd @PavinKyoto @pipob69 @hk_watch pic.twitter.com/X2BBGZNMcc
— maung zarni (@drzarni) February 4, 2021
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព