បើក​តម្រា​ពិធី​សែន​ទទួល “ឆ្នាំ​ថ្មី​ចិន” ធ្វើ​យ៉ាងម៉េច​ឱ្យហេងៗ លុយ​ហូរ​ចូល មានបាន​ពេញ ១ឆ្នាំ

ចិន៖បើក​តម្រា មើល​ដំណាក់កាល​សែន​ទេវតា “ចូលឆ្នាំថ្មី​ចិន ២០២១” រួមទាំង​អំឡុងពេល ព្រមទាំង​គន្លឹះល្អៗ បង្កើន​ភាពហេងៗ លុយកាក់​មាសប្រាក់​ហូរ​ចូល​មិន​ដាច់​ពេញ ១ឆ្នាំ។

ចាប់ផ្ដើម​រួចរាល់​ហើយ សម្រាប់​រដូវ​កាល​សំខាន់​របស់​បងប្អូន​ប្រជាជន​ដែលជា​ប់​ខ្សែស្រឡាយ​ចិន និង​ជនជាតិ​ចិន​ទូទាំង​ពិភពលោក គឺ “ថ្ងៃ​ចូលឆ្នាំ​ចិន” តាម​ប្រតិទិន​ចិន ដែល​ឆ្នាំនេះ ថ្ងៃ​ចូលឆ្នាំថ្មី​ចិន ត្រូវ​នឹង​ថ្ងៃទី១២ កុម្ភៈ ២០២១ ដោយ​នៅក្នុង​ថ្ងៃ​សិរី​មង្គល​បែបនេះ អ្នក​ហោរាសាស្ត្រ​ល្បីល្បាញ បាន​បង្ហើប​ឱ្យដឹងពី​តម្រា​ដំណាក់កាល​នៃ​ការសំពះ​សែន​ទេវតា “ឆ្នាំ​ថ្មី​ចិន២០២១” រួមទាំង​អំឡុងពេល​នៃ​ការ​សែនព្រេន និង​វត្ថុ​សែនព្រេនសំខាន់ៗ ដែល​ត្រូវ​នឹង​គោលការណ៍​សែនព្រេន ដើម្បី​បង្កើន​ភាពហេងៗ លុយកាក់​មាសប្រាក់​ហូរ​ចូល។

នៅពេល​ព្រឹក ចាប់ពី​ម៉ោង៦ ទៅ

“សែន​ទេវតា ដោយសា​ស៊ែ ឬ​ងូវ​ស៊ែ” ឈុត​អាហារ​ចម្អាប ដែល​ប្រកបដោយ សាច់ជ្រូក៣ជាន់ មាន់ស្ងោរ ឬ​ទាខ្វៃ ក្នុង​ចិត្ត​អធិដ្ឋាន​ដល់​ព្រះអង្គ ទី ជូ អៀក រួមទាំង​ម្ចាស់​ទឹក​ម្ចាស់​ដី “សែន​ព្រះ​ក្នុងផ្ទះ ដោយ​ទឹកតែ ៥ដង” រួមជាមួយ​ផ្លែឈើ ៥មុខ ដែលមាន​ន័យ​ជា​សិរី​មង្គល អាច​បន្ថែម​ដោយ​បង្អែម ឬ​នំ​ផ្អែម ជា​អូ​វ៉ា​នី ប៉ិកួ​យ មានន័យ​ពី​ភាព​ក្រអូប​ឈ្ងុយ​របស់​ជីវិត និង​ក្រុមគ្រួសារ​ដែល​ស្រឡាញ់ និង​សាមគ្គី​គ្នា ឬ​ចង់​មាន​នំជាល នំគម​ស្នូល​ផ្អែម នំ​ល្ង ឬ​ដែល​ហៅថា​នំ តែលៀវ ក៏​មិន​ខុស​ទាស់​ដែរ។

ថ្ងៃ​បន្តិច ជា​អំឡុងពេល​នៃ​ការសំពះ​សែន​បុព្វបុរស​ដែល​ចែក​ស្ថាន​ទៅហើយ

“សែន​បុព្វបុរស​ដែល​ចែក​ស្ថាន​ទៅហើយ ដោយ សា​ស៊ែ ឬ​ងូវ​ស៊ែ” ដុត​ក្រដាស​មាស ក្រដាសប្រាក់ បញ្ជូនទៅ​បុព្វបុរស​ផង អាច​បន្ថែម​ដោយ​ចំណី ឬ​ម្ហូបអាហារ​ដែល​បុព្វបុរស​ចូលចិត្ត និង​ហាម​ខ្វះ​ទឹកស​ម្ល ឬ​ស៊ុប។

ពេល​រសៀល ប៉ាយ ហ ហៀ ទី (សែន​ដួងវិញ្ញាណ​ដែល​គ្មាន​សាច់ញាតិ)

“សែន​ដល់​ខ្មោច​ដែល​គ្មាន​សាច់ញាតិ” ដោយ​បាយ ម្ហូប នំនែក និង​ដុត​ផាវ ដើម្បី​បណ្ដេញអ្វីៗដែល​អាក្រក់​ចេញ។

 ពេលយប់​ជ្រៅ

ចាប់ពី​អំឡុងពេល​កណ្ដាលយប់ ម៉ោង ២៣.០០នាទី​តទៅ រហូតដល់​ពេលព្រឹក ម៉ោង ៥.០០នាទី នៃ​ថ្ងៃទី12 កុម្ភៈ ថ្ងៃ​ឈី​វ​អ៊ិ​ក (ថ្ងៃ​ដំបូង​របស់​ឆ្នាំ​ថ្មី) សំពះ​សែន​អាទិទេព ឆាយ ស៊ី​ង អៀ និង​អាទិទេព ហ៊ី ស៊ី​ង អៀ (អាទិទេព​នៃ​ភាព​ស្វាគមន៍​សប្បាយរីករាយ) សែន​ដោយ ចេ​ថា​យ នំ​បាញ់ចានឿក​ក្រហម ផ្លែក្រូច ទឹកតែ ៥ដង និង​ទឹក​សុទ្ធ…។

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.