បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងសមភាគីបារាំងលោកប្រធានាធិបតី Emmanuel Macron បានបើកកិច្ចពិភាក្សាគ្នាមួយ អំពីការវិវត្តទៅនៃបញ្ហាក្នុងតំបន់ជាច្រើនរួមទាំងស្ថានការណ៍នៅលីប៊ីផងដែរ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាមួយចំនួនដើម្បីផលប្រយោជន៍រួមរបស់បារាំងនិងអេសហ្ស៊ីបផងដែរ។
លោក Sisi និងលោក Macron សុទ្ធតែបានច្រានចោលការកើនឡើងនៃបញ្ហានៅភាគខាងកើតមេឌីទែរ៉ាណេដែលវាច្បាស់លាស់ណាស់នឹងអាចជះឥទ្ធិពលដល់ផលប្រយោជន៍របស់បណ្តាប្រទេសក្នុងតំបន់ដោយសង្កត់ធ្ងន់ថាការសំរេចបាននូវសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់គឺជាអាទិភាពដែលទាមទារការសម្របសម្រួលរវាងអេហ្ស៊ីបនិងបារាំង៕