ឥណ្ឌា មាន​អ្នក​ឆ្លង COVID-19 កើន​ដល់ ៥.៤លាន​នាក់

 

 

(ញូ​ដេលី)៖ ក្រសួងសុខាភិបាល​ឥណ្ឌា នៅ​ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា​ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​បាន កើន​ដល់ ៥.៤លាន​នាក់​ហើយ បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ចំនួន ៩២,៦០៥ ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើតាម​ក្រសួងសុខាភិបាល​ឥណ្ឌា អ្នកជំងឺ ១,១១៣នាក់ ក៏បាន​ស្លាប់​ផងដែរ ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយ​ដូចគ្នា ដោយ​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប ដោយសារ COVID-19 កើន​ដល់ ៨៦,៧៥២នាក់។

ឥណ្ឌា​បច្ចុប្បន្ន គឺជា​ប្រទេស​មាន​អ្នក​ឆ្លង COVID-19 ច្រើន​លំដាប់​ទី២នៅលើ​ពិភពលោក តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ដែលមាន​អ្នក​ឆ្លង ៦.៧លាន នាក់៕

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *