“ដើមកំណើត​កូ​វីដ-១៩” ផ្សារ​លក់​អាហារ​ស្រស់ ឬ​បន្ទប់ពិសោធន៍? ស.រ.អា+១៣ប្រទេស បារម្ភ​ពី​របាយការណ៍​WHO

សហរដ្ឋអាមេរិក៖ ក្រុម​សារព័ត៌មាន​បរទេស បានបង្ហាញ​រាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ឬ​WHO ដែល​បញ្ជាក់​ពី​ចំណុច​ចាប់ផ្ដើម ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ថា ចេញ​មកពីផ្សារ​លក់​សាច់​សត្វ​ស្រស់ មិនមែន​បន្ទប់ពិសោធន៍​ទេ ខណៈដែល​សហរដ្ឋអាមេរិក និង​ប្រទេស ១៣ទៀត (អូស្ត្រាលី កាណាដា សាធារណរដ្ឋ​ឆេ​ក ដា​ណឺ​ម៉ាក អេ​ស្តូ​នៀ អ៊ីស្រាអែល ជប៉ុន ឡា​ត់វៀ លី​ធួ​នៀ ន័​រវេ​យ៍ កូរ៉េខាងត្បូង ស្លូ​វេ​នៀ ចក្រភព​អង់គ្លេស) បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​WHO នេះ។

អង្គការ​សុខភាព​ពិភពលោក ឬ​WHO និង​ប្រទេស​ចិន បានរួម​គ្នា​បង្ហាញ​របា​យ​ការណ៍​មួយ​កាលពី​ថ្ងៃទី៣០ មីនា​ថា វីរុស​ដើមកំណើត​ជំងឺ​កូ​វីដ-១៩ មិនត្រូវ​បាន​ជឿថា បែកធ្លាយ​ចេញមក​ពី​បន្ទប់​ប្រតិបត្តិការ​ណាមួយ​នៅក្នុង​ទីក្រុង​វូ​ហាន ដូច​ដែលមាន​អ្នកមាន​ដាក់​ការសង្ស័យ​នោះឡើយ។

របាយការណ៍​បាន​បញ្ជាក់ថា វីរុស​កូ​វីដ-១៩ មាន​សញ្ញា​ក្នុង​ការចម្លង​សាយភាយ​មេរោគ ចេញពី​សត្វ​ប្រចៀវ ចូលមក​មនុស្ស តាមរយៈ​សត្វ​មួយ​ប្រភេទ​ទៀត ដែលជា​ភ្នាក់ងារ​ចម្លងរោគ។ ក្រុម​អ្នកជំនាញការ មកពី​ប្រទេស​ជាច្រើន បាន​រកឃើញ​វីរុស​ដែល​ស្រដៀង​នឹង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅក្នុង​សត្វ​ប្រចៀវ និង​សត្វ​ពង្រូល។

យ៉ាងណាក្ដី គេ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​សត្វ​ប្រភេទ​ណា ជា​ភ្នាក់ងារ​របស់​ជំងឺ​ឡើយ ចំណែក​មន្ត្រី​ចិន​បាន​និយាយថា វីរុស​កូ​វីដ-១៩ ក៏​អាច​ត្រូវបាន​នាំ​ចូលមក​ក្នុងប្រទេស​ចិន តាមរយៈ​ការនាំ​ចូល​អាហារ​ក្លាស្សេ​កក​បាន​ដូចគ្នា។

ខណៈដែល​សហរដ្ឋអាមេរិក និង​ប្រទេស ១៣ទៀត (អូស្ត្រាលី កាណាដា សាធារណរដ្ឋ​ឆេ​ក ដា​ណឺ​ម៉ាក អេ​ស្តូ​នៀ អ៊ីស្រាអែល ជប៉ុន ឡា​ត់វៀ លី​ធួ​នៀ ន័​រវេ​យ៍ កូរ៉េខាងត្បូង ស្លូ​វេ​នៀ ចក្រភព​អង់គ្លេស) បាន​សម្ដែង​ក្ដីកង្វល់​ចំពោះ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ថា អាចមាន​ភាពយឺតយ៉ាវ​ក្នុង​ការបើក​បង្ហាញ​របា​យ​ការណ៍ ពាក់ព័ន្ធ​នឹង​ដើមហេតុ​របស់​វីរុស​កូ​វីដ-១៩ រួមទាំង​ការរារាំង​ការចូល​ទៅដល់​ទិន្នន័យ​ទាំងអស់នោះ​ផង។

លោក រ៉ូបឺត ហ្គែ​រី មកពី​មហាវិទ្យាល័យ​ធូ​លេន និង​អ្នក​វីរុស​វិទ្យា​ដទៃទៀត បាន​ផ្សព្វផ្សាយ​លទ្ធផល​ការសិក្សា​ស្រាវជ្រាវ រយៈពេល ១ឆ្នាំ ដែល​បង្ហាញឱ្យឃើញថា SARS-CoV-2 មាន​ដើមកំណើត​នៅក្នុង​សត្វ​តាម​ធម្មជាតិ និង​មិនគួរ​នឹង​បានទទួល​ការច្នៃប្រឌិត​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​ឡើយ។ អ្នក​វីរុស​វិទ្យា ប្រាប់ថា វីរុស​បែកធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ គឺជា​រឿង​នៅក្នុង​សៀវភៅ​តុក្កតា។

(កំណត់សម្គាល់៖ SARS-CoV-2 គឺ​ឈ្មោះ​ផ្លូវការ​របស់​មេរោគ​ដែល​បង្ក​ជំងឺ​វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ប្រើ​បណ្ដោះអាសន្ន ក្នុងពេលដំបូងៗគឺ 2019-nCoV ចំណែក​ឈ្មោះ​របស់​ជំងឺឆ្លង​មេរោគ​ប្រភេទ​នេះ មានឈ្មោះ​ហៅថា COVID-19)។

លោក​ហ្គែ​រី អ្នកស្រាវជ្រាវ​វីរុស​នៅក្នុង​ទីតាំង​ផ្ទាល់ និង​ក្នុង​បន្ទប់ពិសោធន៍ និង​អ្នក​ជួយ​សរសេរ​កិច្ចការងារ​ស្រាវជ្រាវ ដែល​បាន​បោះពុម្ពផ្សាយ នៅក្នុង​ខែមីនា ឆ្នាំ​កន្លងទៅ ដែល​បានបង្ហាញ​ឱ្យឃើញថា វីរុស​កើតឡើង​តាម​ធម្មជាតិ​នោះ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន CNN ថា “វីរុស​ចេញពី​បន្ទប់ពិសោធន៍ ជា​រឿង​ដែល​មានតែ​នៅក្នុង​ខ្សែភាពយន្ត ឬ​កុន​ញាប់​ញ័រ​រញ្ជួយ​ព្រលឹង ឬ​សៀវភៅ​តុក្កតា​ប៉ុណ្ណោះ”

លោក គ្រី​ស្ទៀ​ន អ៊ែន​ឌើ​សុន អ្នកស្រាវជ្រាវ​ជំងឺឆ្លង​មកពី​ស្ថាប័ន Scripps Research Institute នៅក្នុង La Jolla កាលីហ្វ័រ​នៀ ព្រមទាំង​លោក​ហ្គែ​រី និង​អ្នកជំនាញការ​ដទៃទៀត បាន​រាយការណ៍​នៅក្នុង​ព្រឹត្តិបត្រ Nature Medicine ក្នុង​ខែមីនា ឆ្នាំ2020 ថា “មិនគួរ​អាចទៅរួច​បា​ន​ឡើយ ដែល SARS-CoV-2 កើតឡើង​ពី​ការចាត់ការ នៅក្នុង​បន្ទប់​ប្រតិបត្តិការ​របស់​វីរុស​កូ​រ៉ូ​ណា ដែលមាន​លក្ខណៈ​ស្រដៀង SARS-CoV នោះ”

ចំណែក​លោក ដេវីដ ហ្វេ​ធ ដែលជា​ទីប្រឹក្សា​អាស៊ី របស់​ក្រសួងការបរទេស​រប​ស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា “នៅពេល​វីរុស​កូ​រ៉ូ​ណា​កើតឡើង ខ្ញុំ​គិតថា មាន​មនុស្ស​ចំនួន​ដ៏​ច្រើន ដែល​រួបរួម​បានការ​ពិត ដែលថា មានការ​ឆ្លង​រាលដាល​នៅក្នុង​វូ​ហាន ហើយ​អ្វីដែល​ឆ្ងល់​គឺ ទីក្រុង​នេះ មាន​បន្ទប់​ប្រតិបត្តិការ​ទាំងអស់នោះ”

ដូចគ្នា​នឹង​លោក ចេ​មី មេ​ត​ស៊ី​ល អ្នកស្រាវជ្រាវ​ជើងចាស់​មកពី Atlantic Council ស្ថាប័ន​ទីប្រឹក្សា​ការបរទេស ដែលជា​អ្នកស្នើ ឱ្យធ្វើ​ការស៊ើបអង្កេត​ទាំងនោះ បាន​ថ្លែង​យ៉ាង​ត្រង់​ទៅ​ត្រង់​មក​ថា “ខ្ញុំ​មិនបាន​ប្រាប់ថា ខ្ញុំ​ប្រាកដ​ច្បាស់​ថា COVID-19 កើតចេញពី​ការ​បែកធ្លាយ​របស់​បន្ទប់​ប្រតិបត្តិការ ដោយ​មិនបាន​តាំងចិត្ត​នោះទេ តែ​វា​ដូចជា​គ្មាន​ភាព​ទទួលខុសត្រូវ​សោះឡើយ និង​អាចជា​រឿង​នយោបាយ ដែល​នរណាម្នាក់​ចង់​ប្រាប់ថា វា​មិន​រួច​ថ្លៃ​ទាល់តែសោះ ដែល​នឹងមាន​ការស៊ើបអង្កេត​រឿងនេះ​យ៉ាង​ពេញ​រូប​បែប​នោះ”

ទីភ្នាក់ងារ​ព័ត៌មាន NPR បាន​រាយការណ៍​ថា ឯកសារ​ពិត​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្នុងអំឡុង​ពាក់កណ្ដាល​ខែមករា បានបង្ហាញ​ឱ្យឃើញ​ពី​របាយការណ៍ របស់​អ្នកស្រាវជ្រាវ​នៅក្នុង​បន្ទប់​ប្រតិបត្តិការ ដែល​ធ្លាក់ខ្លួន​ឈឺ នៅឯ​ស្ថាប័ន​វីរុស​វិទ្យា​វូ​ហាន ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ2019 បាន​សរសេរ​កំណត់ត្រា ពី​ការស្រាវជ្រាវ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​គ្រោះថ្នាក់ នៅក្នុង​បន្ទប់​ប្រតិបត្តិការ ដែល​កំពុងតែ​ដំណើរការ និង​បាន​ថ្លែងថា មាន​កិច្ចការងារ​ខាង​យោធា ដែលជា​ការសម្ងាត់​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​នោះ​ផងដែរ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព