សប្បាយៗ ថ្ងៃអាទិត្យ៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងហុងកុង បានចុះផ្សាយព័ត៌មានរបស់ អេឡេណា កុង និង ខេធី គុង តារាសម្ដែងស្រីជនជាតិហុងកុង ដោយស្រីស្អាតទាំង២ បានចេញមកនិយាយបកស្រាយ អំពីរឿងរ៉ាវជីវិតស្នេហា និងសិច តាមរយៈកម្មវិធីកម្សាន្តមួយរបស់ស្ថានីយទូរទស្សន៍ myTV Super។

ខេធី ក្នុងវ័យ ៣០ឆ្នាំ បានចេញមកបង្ហើបប្រាប់ថា ដែលនាងនៅតែស្ថិតក្នុងស្ថានភាពនៅលីវបែបនេះ ព្រោះតែនាងមានភាពជាស្ត្រី តិចជ្រុលពេក៖ “មនុស្សប្រុស ភាពរំភើបញាប់ញ័រ និងអ្វីថ្មីៗ បើខ្ញុំមានគូស្នេហ៍ ខ្ញុំចង់ឱ្យគេមានសេចក្ដីសុខ ខ្ញុំបានរៀនយល់ដឹងយ៉ាងច្រើនពីពួកមិត្តភក្តិ”

តែផ្ទុយគ្នាវិញ អេឡេណា តារាសម្ដែងស្រី វ័យ ៤៩ឆ្នាំ បែរជាមានការយល់ឃើញ ដែលខុសប្លែកពីគ្នាទៅវិញ…នាងហាក់ដូចជាមនុស្ស ដែលចូលចិត្តនិយាយត្រង់ទៅត្រង់មក និងអាចនិយាយពីរឿងសិច បានយ៉ាងបើកចំហ។ នាងប្រាប់ថា នាងចូលចិត្តការរួមសិច ក្នុងពេលកំពុងងូតទឹកខ្លាំងណាស់៖ “ការរួមសិចក្នុងពេលកំពុងងូតទឹកនេះ ជារឿងមួយដែលអស្ចារ្យបំផុត វាមិនរញ៉េរញ៉ៃ ហើយយើងថែមទាំងអាចធ្វើរឿង ២យ៉ាងបានក្នុងពេលតែមួយទៀតផង”
ពេលនោះ តារាសម្ដែងជំនាន់ប្អូនឯទៀត នាំគ្នាអស់សំណើចតិចៗ ព្រមទាំងទទួលស្គាល់ភាពស្មោះត្រង់របស់នាង ហើយអេឡេណា នៅបានរៀបរាប់បន្ថែមទៀតថា “ការពិតទៅ រួមសិចនៅក្នុងបន្ទប់បណ្ណាល័យ ក៏មានភាពរំភើបញាប់ញ័រមួយបែបទៀតដែរ តែពួកអូនៗ ត្រូវស្ងាត់ៗបន្តិច”

តែ មិត្តអ្នកអាន ជ្រាបដែរឬទេថា លទ្ធផលស្ទង់មតិរបស់ Durex Global Sex Surway បានបង្ហាញឱ្យដឹងពាក់ព័ន្ធនឹងទស្សនគតិ និងទង្វើផ្នែកសម្ព័ន្ធភាពផ្លូវភេទ តាមបណ្ដាញសង្គមអនឡាញដែលធំបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ2005 ដែលបានស្ទង់មតិពីមនុស្ស ដែលមានអាយុចន្លោះពី ១៦-២៥ឆ្នាំ សរុប ៣១៧ ០០០នាក់ មកពី ៤១ប្រទេសទូទាំងពិភពលោក បានបង្ហាញថា ទីកន្លែង ក្នុងការរួមសិចដែលល្បីល្បាញបំផុតក្នុងពិភពលោក គឺក្នុងរថយន្ត គិតជាភាគរយប្រមាណ ៥០% តាមដោយក្នុងបន្ទប់ទឹក ៣៩% ក្នុងបន្ទប់គេងរបស់ឪពុកម្ដាយ ៣៦% នៅក្នុងសួនច្បារសាធារណៈ ៣១% ដោយជនជាតិអ៊ីតាលី ជាមនុស្សដែលចូលចិត្តមានសម្ព័ន្ធភាពសិចនៅក្នុងរថយន្ត ច្រើនជាងគេបំផុតដល់ទៅ ៨២% ចំណែកប្រទេសដែលមិនចូលចិត្តទាល់តែសោះគឺ វៀតណាម មានតែ ៥%ប៉ុណ្ណោះ។

ចំណែកជនជាតិថៃ ភាគច្រើន ចូលចិត្តមានភេទសម្ព័ន្ធក្នុងបន្ទប់ទឹក ប្រមាណជា ៥៣% ក្នុងរថយន្ត ២៧% ក្រៅពីនេះ គេនៅបានរកឃើញទៀតថា ជនជាតិអាមេរិកាំង និងកាណាដា ជាប់លំដាប់លើៗគេក្នុងការមានភេទសម្ព័ន្ធ នៅមុខកាមេរ៉ាថតវីដេអូ ឬកាមេរ៉ាថតរូប ដល់ទៅ ២១% ខណៈដែលជនជាតិតួរគី ២២% បានប្រាប់ថា ធ្លាប់មានភេទសម្ព័ន្ធនៅក្នុងសាលារៀន៕
ប្រភព៖ todayonline.com
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព