បរទេស៖ CNN ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមកិច្ចការងារស្រាវជ្រាវនិងស្វែងរករបស់ឥណ្ឌូនេស៊ីបានអះអាងថាខ្លួនបានចាប់សញ្ញាបានចំណុចមួយដែលខ្លួនសង្ស័យថាគឺជានាវាមុជទឹកដែលកំពុងបាត់ខ្លួនជាមួយនឹងនាវិកចំនួន៥៣នាក់ននោះ។
ទីតាំងនេះត្រូវបានក្រុមការងារបញ្ជាក់ថាគឺមានចំំងាយប្រមាណជា៤០គីឡូម៉ែត្រនៅភាគខាងជើងនៃកោះបាលីហើយលើសពីនេះគេក៏បានប្រទះឃើញមានសំណាកប្រេងកាតនៅពីលើផ្ទៃទឹកក្បែរចំណុចនោះផងដែរ។

មេបញ្ជាការនៃក្រុមការងារលោក Achmad Riad បានបញ្ជាក់ទៀតថាវត្ថុមួយដែលមានកម្លាំងសញ្ញាជាតិដែកខ្លាំងត្រូវបានចាប់សញ្ញាបានហើយវាមានជម្រៅប្រមាណជា៥០ទៅ១០០ម៉ែត្រនៅក្នុងសមុទ្រ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានប្រកាសថានាវាមុជទឹករបស់ឥណ្ឌូនេស៊ីមួយគ្រឿងបានបាត់ខ្លួនរួចមកហើយប្រតិបត្តិការតាមស្វែងរកនៅពេលនេះមានការកើនឡើងនៃកម្លាំងជួយសង្គ្រោះដែលក្នុងនោះមាននាវារបស់ឥណ្ឌូនេស៊ី២១គ្រឿងទាំងនាវាចម្បាំងនាវាមុជទឹកនិងក៏ដូចជានាវារបស់អូស្ត្រាលីនិងសិង្ហបុរីផង៕
#អរគុណសន្តិភាព