ក្នុង​រយៈ២៤ម៉ោង ថៃ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ជាង ២០០០នាក់

បាងកក៖ អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅ​ប្រទេស​ថៃ CCSA បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ថា អ្នក​ឆ្លង​ជំងឺ​នេះ​រហូតដល់ ២,០៧០នាក់​ទៀត​ត្រូវបាន​រកឃើញ និង​អ្នកជំងឺ ០៤នាក់​ទៀត​បាត់​បង់ជីវិត នៅក្នុង​រយៈពេល ២៤ម៉ោង​កន្លងទៅ ហើយ​នេះ​គឺជា​ចំនួន​អ្នក​ឆ្លង​ដ៏​អាក្រក់​ថ្មី​មួយទៀត ដែល​ប្រទេស​អាស៊ាន​មួយ​នេះ​ទើប​ជួបប្រទះ។

ក្នុងចំណោម​ករណី​ឆ្លង COVID-19 ថ្មីៗទាំង ២,០៧០នោះ ០៨នាក់​ជា​ករណី​នាំចូល ហើយ​ក្រោយ​ការ​បូកសរុប​ទិន្នន័យថ្មីៗនេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង COVID-19 ទូទាំងប្រទេស​ថៃ​កើន​ដល់ ៥០,១៨៣ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១២១នាក់ និង​ជាសះស្បើយ​វិញ ៣០,១៨៩នាក់ ខណៈ​អ្នកជំងឺ​ជិត ២០,០០០នាក់​ទៀត កំពុងស្ថិត​ក្នុងការ​ព្យាបាល៕

 

#អរគុណសន្តិភាព