បរទេស៖ មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាត្រីវបានគេរាយការណ៍មកថា បានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបជាមួយនឹងមេដឹកនាំអន្តរជាតិជាច្រើនរូប ដែលនេះជាការធ្វើដំណើរទៅបរទេសលើកដំបូងចាប់ពីធ្វើរដ្ឋប្រហារ។
សារព័ត៌មាន BBC បានចេញផ្សាយថា មេបញ្ជាក់កំពូលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ។
ចាប់តាំងតែពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក ពលរដ្ឋមីយ៉ាន់ម៉ា ជាង ៧០០នាក់ដែលបានបាត់បង់ជីវិតក្នុងនោះភាគច្រើនសុទ្ធតែជាក្រុមបាតុករតវ៉ារដ្ឋាភិបាលយោធា៕
#អរគុណសន្តិភាព