បរទេស៖នៅសប្តាហ៍នេះអាមេរិកបានប្រកាសធ្វើការបញ្ជូនជាបន្ទាន់នូវឧបករណ៍បច្ចេកវិទ្យាពេទ្យជាច្រើនដែលអាចជួយដល់កិច្ចការងារចាក់វ៉ាក់សាំងនិងប្រយុទ្ធប្រឆាំងកូវីដនៅក្នុងប្រទេសឥណ្ឌាដែលកំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យម្សិលមិញដោយលោកបានពោលបែបនេះថា៖ដូចគ្រាដែលប្រទេសឥណ្ឌាធ្លាប់បានបញ្ជូនជំនួយមកកាន់សហរដ្ឋអាមេរិកនៅពេលមន្ទីរពេទ្យរបស់យើងកំពុងជួបភាពតានតឹងកាលពីដំណាក់កាលដំបូងនៃការរាតត្បាតដូចនេះយើងបានប្តេជ្ញាចិត្តក្នុងការជួយប្រទេសឥណ្ឌាក្នុងពេលមានតម្រូវការនេះដូចគ្នា។

ក្រៅពីនេះផងដេរអាមេរិកក៏នឹងផ្តល់ជំនួយជាបន្ទាន់ទៅដល់ឥណ្ឌាផងដែរនេះបើយោងតាមសេចក្តីប្រកាសមួយផ្សេងទៀតដោយក្រសួងហិរញ្ញវត្ថុរបស់អាមេរិកដើម្បីអាចជួយដល់ការងារពង្រីកសមត្ថភាពក្នុងការផលិតវ៉ាក់សាំងរបស់ឥណ្ឌាជាពិសេសជាមួយនឹងក្រុមហ៊ុនដូចជា Biological E Ltd, BioE ជាដើមដើម្បីឲ្យក្រុមហ៊ុនអាចផលិតវ៉ាក់សាំងបានរហូតទៅដល់១ពាន់លានដូសក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០២២ខាងមុខ៕
#អរគុណសន្តិភាព