បរទេស៖ ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងសារព័ត៌មាន Sputnik នៅថ្ងៃពុធនេះលោករដ្ឋមន្ត្រីក្រសួងការបរទេស Sergey Lavrovបានមានប្រសាសថារដ្ឋាភិបាលនៃប្រទេសរុស្សីឆាប់ៗនេះនឹងបង្កើតបញ្ជីមួយដែលប្រមូលផ្តុំទៅដោយបណ្តាប្រទេសដែលមិនសូវមានភាពរួសរាយរាក់ទាក់ឬ Unfriendly Country។
លោកបន្តបែបនេះថា៖ខ្ញុំគិតថាវានឹងកើតឡើងក្នុងពេលឆាប់ៗនេះបំផុតពីព្រោះថារដ្ឋាភិបាលបានគូសបញ្ជាក់យ៉ាងច្បាស់ហើយអំពីបញ្ហានេះដូចនេះយើងនឹងមិនចាំបាច់រងចាំការងារនេះយូរឡើយ។
រំលឹកដែរថាកាលពីសប្តាហ៍មុនលោកប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខាលើក្រិតមួយដែលនឹងកំណត់ចំនួនអ្នកកាទូតរុស្សីនៅក្នុងបណ្តាប្រទេសមួយចំនួនលើលោកដែលខ្លួននឹងកំណត់ថាជាប្រទេសមិនសូវមានភាពរួសរាយរាក់ទាក់ចំពោះរុស្សី (Unfriendly Country)ហើយលោកប្រធានាធិបតីក៏បានចេញបញ្ជាឲ្យក្រសួងការបរទេសក្នុងការរៀបចំលើកិច្ចការងារនេះផងដែរ៕
#អរគុណសន្តិភាព