កូ​វីដ៖ពលរដ្ឋ​អូស្ត្រាលី​ទាំងឡាយណា​ដែល​វិលត្រឡប់​វិញ​នឹង​ប្រឈមមុខ​នឹង​ការ​ដាក់គុក

បរទេស ៖ទូរទស្សន៍ BBC ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ឲ្យ​ដឹងថា​គោលការណ៍​ណែនាំ​ថ្មី​របស់​អូស្ត្រាលី​នឹង​អាច​ដាក់គុកពលរដ្ឋ​អូស្ត្រាលី​ចំនួន៥ឆ្នាំ​ព្រមទាំង​ប្រាក់​ពិន័យ​ផង​ក្នុងករណី​ដែល​ពួកគេ​នៅតែ​លួច​ធ្វើដំណើរ​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​មកវិញ​ក្នុងពេល​បច្ចុប្បន្ននេះ​រហូត​ដល់​ថ្ងៃទី១៥ខែឧសភា។

ក្រសួងសុខាភិបាល​បានប្រកាស​ហើយ​ថា​ជើងហោះហើរ​ទាំងឡាយ​ពី​ប្រទេស​ឥណ្ឌា​នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ទាំងអស់​ខណៈដែល​ចំនួន​ជនជាតិ​អូស្ត្រាលី​ដែលមាន​នៅក្នុង​ប្រទេស​ដែល​កំពុង​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​មួយ​នេះ​មាន​ប្រហែលជា៩០០០នាក់​ហើយ​ក្នុងនោះ៦០០នាក់​កំពុង​ប្រឈមមុខ​ទៅនឹង​កម្រិត​រងគ្រោះ​បំផុត។

សារព័ត៌មាន​ក្នុងស្រុក​បានសរសេរថា​នេះ​គឺជា​លើកដំបូង​ហើយ​សម្រាប់​អូស្ត្រាលី​ក្នុងការ​ប្រកាស​ដាក់ទោស​កម្រិត​បទឧក្រិដ្ឋ​ចំពោះពលរដ្ឋ​ខ្លួនឯង​ដែល​ចង់​ធ្វើដំណើរ​ត្រឡប់មក​ប្រទេស​កំណើត​វិញ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​មកដល់ពេលនេះ​ឥណ្ឌា​អាច​មើលឃើញ​ចំនួន​នៃ​អ្នក​ឆ្លង​កូ​វីដ​សរុប​ដល់​ទៅ១៩លាន​នាក់​ក្នុងនោះ​ចំនួន​អ្នកស្លាប់​បាន​ផ្ទុះឡើង​ខ្លាំង​ដល់​ទៅ២០ម៉ឺន​នាក់​ហើយ​ចំនួន​ឆ្លង​ថ្មី​ចុងក្រោយ​ជា​មធ្យម​បាន​កើនឡើង​ទៅដល់៣០ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *