បរទេស៖គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះប្រទេសអាហ្សង់ទីនបានរាយការណ៍អ្នកឆ្លងកូវីដសរុបទូទាំងប្រទេសបានកើនឡើងទៅដល់ជាង៣លាននាក់ហើយក្រុមអ្នកធ្វើការនៅជួរមុខបានបញ្ជាក់ថាមន្ទីរពេទ្យស្ទើរគ្រប់កន្លែងបានពេញទោះបីជាកន្លងមករដ្ឋាភិបាលបានដាក់បម្រាមហាមប្រាមយ៉ាងតឹងរឹងបំផុតក្តី។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Alberto Fernandez នៅសប្តាហ៍នេះបានប្រកាសដាក់បម្រាមយ៉ាងខ្លាំងបំផុតដើម្បីទប់ស្កាត់នូវការវាយប្រហាររលកទី២ប៉ុន្តែជាលទ្ធផលត្រឹម២៤ម៉ោងចុងក្រោយករណីកូវីដថ្មីមានទៅដល់១១ ៣៩៤នាក់និងចំនួនអ្នកស្លាប់ថ្មី១៥៦នាក់និងធ្វើឲ្យចំនួនស្លាប់សរុបទូទាំងប្រទេសកើនដល់៦៤ ២៥២នាក់។

ក្រុមគ្រូពេទ្យជួរមុខបានបញ្ជាក់បែបនេះថា៖ពលរដ្ឋអាហ្សង់ទីនត្រូវតែដឹងថាពេលនេះមន្ទីរពេទ្យទាំងអស់គឺពេញអស់ហើយចំណែកឯក្រុមគ្រូពេទ្យក៏មានកម្លាំងថយចុះខ្លាំងផងដែរ៕
#អរគុណសន្តិភាព