អាមេរិកចាប់ផ្តើមដកទ័ពភ្លាមតាលីបង់និងអាហ្គានីស្ថានប្រយុទ្ធគ្នាភ្លាមស្លាប់ជាង១០០នាក់

បរទេស៖ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះការប៉ះទង្គិចគ្នារវាងក្រុមតាលីបង់និងយោធាអាហ្គានីស្ថានបានធ្វើឲ្យក្រុមបះបោលសរុបជាង១០០នាក់បាត់បង់ជីវិតនេះបើយោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យម្សិលមិញ។

ការប៉ះទង្គិចគ្នានេះត្រូវបានធ្វើឡើងនៅក្បែរមូលដ្ឋានទ័ព Antonik នៅភាគខាងត្បូងខេត្ត Helmand ដែលអាមេរិកទើបតែប្រគល់ទៅឲ្យយោធាអាហ្គានីស្ថានវិញមួយថ្ងៃមុននេះប៉ុណ្ណោះហើយក៏នៅក្រោយពេលដែលអាមេរិកទើបតែបានប្រកាសនឹងចាប់ផ្តើមដកកម្លាំងរបស់ខ្លួនជាផ្លុវកាឲ្យអស់ពីប្រទេសអាហ្គានីស្ថានផងដែរ។

ក្រសួងការពារជាតិបានបន្តថាការប៉ះទង្គិចគ្នាបានធ្វើឡើងនៅក្នុងខេត្តជាច្រើនរវាងកងកម្លាំងទាំងពីរជាពិសេសទីតាំងយោធាអាមេរិកមួយដែលមានឈ្មោះថា Kandahar ផងដែរ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះយោធាអាមេរិកបានប្រគល់ទីតាំងយោធាជាច្រើនទៅឲ្យអាហ្គានីស្ថានវិញហើយចាប់តាំងតែពីក្រុងវ៉ាស៊ិនតោនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយនឹងក្រុមតាលីបង់កាលពីឆ្នាំទៅដើម្បីអាចដកទ័ពបរទេសទាំងអស់ចេញពីអាហ្គានីស្ថាន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.