ប្រធានាធិបតី​អាមេរិក​អះអាងថា​នឹង​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​រុស្សីឆាប់ៗនេះ

បរទេស៖ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បានធ្វើការ​បញ្ជាក់ថា ​លោក​នឹង​រំពឹង​នូវ​ជំនួប​មួយ​ជាមួយនឹងប្រធានាធិបតី​រុស្សី​លោក Vladimir Putin នៅក្នុងពេលឆាប់ៗនេះ។

សេចក្តីប្រកាស​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សេត​វិមាន​បានបញ្ជាក់​ទៀតថា​កិច្ចប្រជុំ​នេះ​នឹងធ្វើ​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចការងារកែសម្រួល​និង​ដោះស្រាយ​នូវ​ជំហ​ផ្សេងគ្នា​ដែល​កើតឡើង​ដោយ​ភាគី​ខាង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​និង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កាលពីពេល​កន្លងមក​និង​ចុងក្រោយ​នេះ។

 

 

ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​នៅ​អគារ​សេត​វិមាន​លោក Biden បាន​បញ្ជាក់ថា​លោក​នៅតែមាន​ផែនការ​ក្នុង​ការជួប​ជាមួយនឹង​លោក Putinទោះបីជា​បញ្ហា​ធំ​ចុងក្រោយ​នេះ​គឺ​រុស្សី​បាន​បង្កើន​កម្លាំងយោធា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយនឹង​អ៊ុយ​ក្រែ​ន​ក្តី។

លោក​បន្ត​បែបនេះ​ថា​ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​ជំនួប​នេះ​អាច​ធ្វើឡើង​នៅក្នុង​ខែមិថុនា​ឬ​យ៉ាងណា​នោះ៖ខ្ញុំ​មាន​ទំនុកចិត្ត​ថា​ពួកយើង​នឹង​អាចជួបគ្នា​ទោះបីជា​បច្ចុប្បន្ន​យើង​មិនទាន់មាន​ពេលវេលា​ឬ​ទីកន្លែង​ច្បាស់លាស់​នៅឡើយ​ក្តី​ហើយ​កិច្ចការងារ​នេះ​គឺ​នឹង​ដំណើរការ​ទៅ​យ៉ាង​ជោគជ័យ​ជាមិន​ខាន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *