សហរដ្ឋអាមេរិក រឹបអូស​អាវុធ​បាន ១ឈុត​ដ៏​ធំ ផលិត​នៅ​រុស្ស៊ី និង​ចិន ពេញ​លើដំបូល​នាវាចម្បាំង

ភ្នំពេញ៖ នៅ​ថ្ងៃទី១០ ឧសភា​នេះ ទីភ្នាក់ងារ​ព័ត៌មាន CNN បាន​រាយការណ៍​ថា កងទ័ពជើងទឹក និង​កងសន្តិសុខ​សមុទ្រ​សហរដ្ឋអាមេរិក រឹបអូស​បាន​អាវុធ​ខុសច្បាប់​ជាច្រើន​ពាន់​ប្រភេទ កាលពី​ថ្ងៃទី៦ ឧសភា ឬ​សប្ដាហ៍​មុន ក្រោយពី​នាវា​ប្រយុទ្ធ​បំពាក់​កាំជ្រួច​ស្វែងរក​គោលដៅ USA Montrey បាន​ស្ទាក់ចាប់​ទូកក្ដោង​dhow ខ្នាតតូច​មិន​ស្គាល់​សញ្ជាតិ ១គ្រឿង ក្នុង​ប្រតិបត្តិការ ឆែកឆេ​ត្រួតពិនិត្យ​តាម​ប្រក្រតី​នៅក្នុង​ស​មុទ្រ​អារ៉ាប់​ខាងជើង។

ក្រុម​ស៊ើបអង្កេត​កំពូល​របស់​កងសន្តិសុខ​សមុទ្រ​សហរដ្ឋអាមេរិក បានដាក់​កងកម្លាំង​ឡើង​ទៅលើ​នាវាចម្បាំង USA Montrey ដែលមាន​ប្រវែង ១៧៣ម៉ែត្រ បន្ទាប់ពីនោះ បាន​ឡើង​ទៅលើ​ទូកក្ដោង​dhow នោះ និង​បាន​រកឃើញ​កន្លែង​លាក់​អាវុធ​ដ៏​ច្រើន​បំផុត​មួយ និង​ប្រើ​ពេលវេលា​រើចេញ ២ថ្ងៃ យកមក​ដាក់​នៅលើ​ជាន់​ដំបូល​នាវាចម្បាំង​ស្ទើរតែ​ទាំងអស់។

 

 

សេចក្ដីថ្លែងការណ៍​រប​ស់​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក បានឱ្យដឹងថា «អាវុធ​ទាំងអស់នោះ មានដូចជា កាំជ្រួច​បាញ់​តម្រង់​គោលដៅ​ប្រឆាំង​រថក្រោះ​កម្រិត​ខ្លាំង​របស់​រុស្ស៊ី ជាច្រើន​សិប​ដើម, កាំភ្លើងយន្ត​វាយលុក ថៃ​ប៍ 56 របស់​ចិន ជាច្រើន​ពាន់​ដើម និង​កាំភ្លើងយន្ត​បាញ់រះ KPM ជាច្រើន​រយ​ដើម, កាំភ្លើង​បាញ់​ស៊ី​ប និង​កាំភ្លើង​បាញ់​គ្រាប់បែក រួមទាំង​ចំណែក​ផ្គុំ​របស់​អាវុធផ្សេងៗទៀត ដែលមាន​ឧបករណ៍ សម្រាប់​តម្រង់​គោលដៅ​កម្រិត​ខ្ពស់​ទៀតផង»

កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក កំពុង​ស៊ើបអង្កេត​រក​ប្រភព និង​គោលដៅ​បញ្ជូន​អាវុធ​ចំនួន​ដ៏​ច្រើនសន្ធឹក​នេះ ដែល​នឹង​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​សហរដ្ឋអាមេរិក ចំណែកឯ​ទូកក្ដោង​dhow និង​ក្រុម​នាវិក ក្រោយពី​ត្រួតពិនិត្យ​ម៉ាស៊ីន​ថា អាចធ្វើ​ដំណើរ​បាន និង​ស៊ើបសួរ​ចម្លើយ​រួចហើយ កងទ័ពជើងទឹក​អាមេរិក ក៏បាន​រៀបចំ​អាហារ និង​ទឹកស្អាត ឱ្យ​ពួកគេ និង​ដោះលែង។

 

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *