លោក Maduro នឹង ជួបពិភាក្សា​គ្នា​ជាមួយនឹង​លោក Trump

បរទេស៖នៅ​ថ្ងៃ​ពុធ​នេះ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​លោក Nicolas Maduro បាន​និយាយថា​លោក​នឹងមាន​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើម្បី​ដោះដូរ​យោបល់​គ្នា​អំពី​បញ្ហា​នៅក្នុង​តំបន់។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​ទី៧៥លោក Maduro បានធ្វើការ​ប្រកាស​អំពី​ផែនការ​ជំនួប​មួយ​នេះហើយ​ក៏បាន​លើកឡើង​បន្ថែម​ផងដែរ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​របស់លោក។លោក Maduro បាន​និយាយថា​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ប្រទេស​ដែលមាន​រ៉ៃ​ប្រេងកាត​ធំ​បំផុត​លើ​លោក​ជា​ប្រទេស​ដែលមាន​រ៉ែ​ឧស្ម័ន​ហ្គាស​ធំ​បំផុត​ទី៤ជា​ប្រទេស​ដែលមាន​រ៉ែ​មាស​ច្រើន​បំផុត​ដែល​វា​បានក្លាយ​ទៅជា​មូលហេតុ​នាំ​ឲ្យ​បុគ្គល​មានអំណាច​មួយចំនួនរ​បស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​តែងតែ​មានបំណង​ចង់​ត្រួតត្រា​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា។

 

គួរ​រំលឹក​ដែរ​ថា​លោក Maduro ធ្លាប់បាន​លើកឡើងថា​អាមេរិក​គឺជា​អ្នក​ដែល​បាន​ផ្តល់ជំនួយ​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​ផែនការ​ធ្វើឃាត​មកលើ​រូបលោក​តាមរយៈ​ដ្រូ​ន​កាលពី​លើក​មុន​ហើយក៏​នៅតែ​បាន​មានបំណង​ចង់​ឲ្យ​អង្គការសហប្រជាជាតិ​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ផងដែរ​ទៅលើ​ករណីនេះ៕

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *