បាតុកម្ម​មិន​ឈប់! អ្នកគាំទ្រ បិសាច​ក្រហម កាន់កាប់​បរិវេណ​មុខ​ទីលាន​បាល់ទាត់ បណ្ដេញ “ត្រកូល Glezers”

បរទេស៖ ហ្គេម ព្រី​មៀរ លី​គ អង់គ្លេស ការប្រកួត​នៅសល់​រវាង មែន-យូ នឹង​លី​វើ​រ​ភូ​ល ដែល​នឹងត្រូវ​ចូលធ្វើការ​ប្រកួត​នៅ​យប់​ថ្ងៃទី១៣ ឧសភា (យប់មិញ) ដែល​បាន​ពន្យារពេល​ប្រកួត​មកពី​ថ្ងៃទី២ ឧសភា​នោះ នៅតែ​ជួប​បញ្ហា​ឥតឈប់ឈរ​ដដែល ដោយសារតែ​ការចេញ​មក​ធ្វើការ​ប្រមូល​ផ្ដុំគ្នា​តវ៉ារ​បស់​អ្នកគាំទ្រ “បិសាច​ក្រហម” ដើម្បី​បណ្ដេញ​ត្រកូល ហ្គ្លេ​ហ្ស៊ើ​រ” ចេញពី​ក្លិប។

ចុងក្រោយ​បំផុត​នេះ កាលពី​ថ្ងៃទី១៣ ឧសភា ម្សិលមិញ ភាព​ច្រ​បូល​ច្របល់​នៅក្នុង​ការប្រកួត “ក្រហម​ប៉ះ​ក្រហម” រវាង​ក្រុម មែន​ឆេ​ស្ទើរ យូ​ណៃ​ធិ​ត ជួប លី​វើ​រ​ភូ​ល នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ក្រោយពី​កាល​ពេលមុន​នេះ អ្នកគាំទ្រ “បិសាច​ក្រហម” បាន​យក​រថយន្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ ទៅ​ចត​ឃាំង​ផ្លូវ មិនឱ្យ​រថយន្ត Bus របស់​កីឡាករ “ហង្ស​ក្រហម” ធ្វើដំណើរ​ទៅកាន់​ទីលាន អូ​ល ថ្រេ​សហ្វ​ហ្វ៉​ត បានឡើយ។

ទោះបីជា​អាជ្ញាធរ និង​ភ្នាក់ងារ​ប៉ូលិស បាន​ចូលមក​សម្រួល​ស្ថានការណ៍ ឱ្យ​រថយន្ត Bus កីឡាករ​លី​វើ​រ​ភូ​ល បានធ្វើ​ដំណើរ​ទៅកាន់ អូ​ល ថ្រា​សហ្វ​ហ្វ៉​ត បាន​ក្ដី តែ​ចុង​ក្រោយនេះ អ្នកគាំទ្រ​របស់​ក្រុម “បិសាច​ក្រហម” នៅតែ​ធ្វើដំណើរ​មក​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​ទីតាំង​របស់​ក្រុម​ដែល​ពួកគេ​ស្រឡាញ់ ដើម្បី​ធ្វើការ​ប្រឆាំង​តវ៉ា​បណ្ដេញ “ត្រកូល​ហ្គ្លេ​ហ្ស៊ើ​រ” ឱ្យចេញ​ផុតពី​ក្លិប តាម​គោលបំណង​ដើម​របស់​ពួកគេ​ដដែល។

អ្នកគ្រប់គ្រង​ក្លិប មែន-យូ​ណៃ​ធិ​ត បាន​ព្យាយាម​ទប់ទល់​ស្ថានការណ៍​ការប្រឆាំង​តវ៉ា​របស់​ហ្វូង​អ្នកគាំទ្រ ដោយមាន​ការបន្ថែម​ក​ម្លាំ​ង​ប៉ូលិស លើកកម្ពស់​ការគ្រប់គ្រង​សុវត្ថិភាព មិនឱ្យ​ក្រុមអ្នកតវ៉ា​ចូលទៅ​បង្ក​ការរំខាន​នៅក្នុង​ទីលាន​បានឡើយ ដោយ​ប្រើ​ផ្ទាំង​របាំង​ជាច្រើន​មក​ដាក់​ឃាំង​ពីមុខ​ផ្លូវ​ចូល បរិវេណ​ខាងមុខ​ទីលាន អូ​ល ថ្រា​ហ្វ​ហ្វ៉​ត។

ទាំងអស់នេះ បណ្ដា​កីឡាករ​របស់​មែន-យូ​ណៃ​ធិ​ត បានធ្វើ​ដំណើរ​ទៅដល់​អូ​ល ថ្រា​ហ្វ​ហ្វ៉​ត មុនពេល​ហ្គេម​នឹង​ចាប់ផ្ដើម ៦ម៉ោង​ពេញ ដើម្បី​រង់ចាំ​ធ្វើការ​ប្រកួត​ក្នុងការ​ជួបគ្នា​មួយ​នេះ ហើយ​ចុងក្រោយ​បំផុត កីឡាករ​របស់​លី​វើ​រ​ភូ​ល ក៏​ធ្វើដំណើរ​ទៅដល់​ទីលាន​រួចហើយ​ដូចគ្នា​ដែរ ទោះជា​មាន​ឧបសគ្គ​បន្តិចបន្តួច​ក្នុងអំឡុងពេល​ធ្វើដំណើរ​ក្ដី៕

សូម​ទស្សនា រូបភាព និង​ឃ្លី​ប​វីដេអូ

ប្រ​ភ៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *