វ៉ាក់សាំងរបស់រុស្ស៉ី Sputnik V មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

បរទេស៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា​វ៉ាក់សាំង​បង្ការ COVID-19 Sputnik V របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល។

បើតាម​ការសិក្សា​ថ្មី​ខាងលើ​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​ហ្ស​ង់​ទីន និង​រុស្ស៊ី វ៉ាក់សាំង Sputnik V មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី ដ៏​កាច​សាហាវ​នេះ បន្ទាប់ពី​ចាក់​ដូ​ស​ទី១ ជាពិសេស​គឺ​ដូ​ស​ទី។ ការសិក្សា​នេះ​ដដែល​ឱ្យដឹងទៀតថា Sputnik V មាន​ប្រសិទ្ធភាព ៨៥.៥ភាគរយ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី P1 នៅក្រោយ ចាក់​ដូ​ស​ទី១បាន១៤ថ្ងៃ ហើយ​អាចមាន​អង់​ទីករ​ជិត ១០០ភាគរយ នៅ​រយៈពេល ៤២ថ្ងៃក្រោយ​ចាក់​ដូ​ស​ទី។

វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី ឬ​មានឈ្មោះ​សម្គាល់ថា P1 ដែល​នៅ​ពីក្រោយ​ករណី​ស្លាប់ និង​ឆ្លង​យ៉ាងគំហុក​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឆ្លង​រាលដាល​ទូទាំង
តំបន់​អាមេរិក​ឡាទីន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ធ្លាប់បាន​អះអាងថា​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ថែមទាំង​អាច​តស៊ូ​ប្រឆាំងនឹង​អង់​ទីករ ដោយ​បង្កឱ្យមាន​ការ ព្រួយបារម្ភ​ថា​វា​អាច​នឹង​បំផ្លាញ​ប្រសិទ្ធភាព​វ៉ាក់សាំង៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *