ឥណ្ឌា​ឆ្លង​កូ​វីដ១៩កើន​ជិត​ដល់៦លាន​នាក់​ខណៈ​កូ​ឡំ​ប៊ី​អ្នក​ស្លាប់មាន​ដល់២៥០០០នាក់​ហើយ

ភ្នំពេញ៖គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បានប្រកាសថា​ករណី​កូ​វីដ១៩ដែល​មាននៅ​ទូទាំងប្រទេស​បាន​កើនឡើង​ទៅដល់៥៩០៣៩៣២នាក់​ហើយ។

អំឡុងពេល​ត្រឹមតែ២៤ម៉ោង​ចុងក្រោយ​ករណី​ថ្មី​បាន​កើតឡើង៨៥៣៦២នាក់​នៅ​ទូទាំងប្រទេស​ហើយ​ស្លាប់មាន​ដល់​ទៅ១០៨៩នាក់​ដែល​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​មាន​ទៅដល់៩៣៣៧៩នាក់។

ដោយឡែក​នៅ​ប្រទេស​កូ​ឡំ​ប៊ី​វិញ​គិត​ត្រឹម​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ១៩មាន​ចំនួន​សរុប​ដល់​ទៅ២៥៥១០៣នាក់​ហើយ​ក្រោយ​ពេលដែល​ករណី​ស្លាប់​ថ្មី​មាន​ចំនួន១៧៩នាក់។

ក្នុងនោះ​ផងដែរ​កូ​ឡំ​ប៊ី​បាន​រកឃើញ​ករណី​ថ្មី​ប្រមាណ​ជា៧៤៩៤នាក់​ហើយ​វា​បានធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​បាន​កើន​ដល់៧៩៨៣១៧នាក់៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *