សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី ជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម និងប្រជុំការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។

ការជួបប្រជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការសភា ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

Share this: Help us reach 1,000 shares!
Scroll to Top