ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣០ ៣១៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលរកចំណូលបានទឹកប្រាក់សរុបជាង ៣៦៧លានដុល្លារអាមេរិក។
លទ្ធផលនៃការនាំចេញតាមតំបន់៖
- តំបន់អឺរ៉ុប (៣២ប្រទេស)៖ ១៧៩ ៨២៨តោន (១២១,៧៣លានដុល្លារ)។
- ចិន ហុងកុង និងម៉ាកាវ៖ ១៧០ ៤៨៣តោន (៩៩,៦៧លានដុល្លារ)។
- បណ្តាប្រទេសអាស៊ាន (៥ប្រទេស)៖ ២២៨ ៧៨០តោន (៩៨,៩០លានដុល្លារ)។
- គោលដៅផ្សេងៗ (អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក អូស្ត្រាលី ។ល។)៖ ៥១ ២២៨តោន (៤៦,៨០លានដុល្លារ)។
ការនាំចេញនេះធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន ៦០ ដែលក្នុងនោះ «អង្ករក្រអូប» កាន់កាប់ចំណែកទីផ្សារធំជាងគេគឺ ៥៩,៨១%។ ក្រៅពីអង្ករ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួនជាង ៣,១៧លានតោន ដែលមានតម្លៃប៉ាន់ប្រមាណជាង ៧១៣លានដុល្លារផងដែរ៕
ការនាំចេញអង្ករកម្ពុជា (៦ខែ ២០២៦)
នាំចេញ ៦៣០,៣១៩ តោន ទទួលបានជាង ៣៦៧ លានដុល្លារ
|
មករា – មិថុនា ២០២៦
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
បរិមាណនាំចេញ
0 t
សរុប ៦៣០,៣១៩ តោន
តម្លៃសរុប
$0M
ជាង ៣៦៧ លានដុល្លារ
ក្រុមហ៊ុននាំចេញ
0
ក្រុមហ៊ុននាំចេញអង្ករ
ទីផ្សារគោលដៅ
0
ប្រទេស / តំបន់
បរិមាណនាំចេញតាមទីផ្សារ
តាមតំបន់
សមាសភាពប្រភេទអង្ករ
% នៃសរុប
ព័ត៌មានលម្អិតតាមទីផ្សារ
ការនាំចេញស្រូវ (ស្រូវសើម)
0 t
៣,១៧៦,៥៦១ តោន
$0M
ប៉ាន់ស្មាន ៧១៣.៤២ លានដុល្លារ
“ការនាំចេញអង្ករកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ហាញពីកំណើនដ៏រឹងមាំ និងការជឿទុកចិត្តពីទីផ្សារអន្តរជាតិចំពោះគុណភាពអង្ករខ្មែរ។”
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)
របាយការណ៍ឆមាសទី១ ២០២៦
៨ កក្កដា ២០២៦