អបអរសាទរខួបទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី១៨ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា។ ប្រាសាទដ៏ស្កឹមស្កៃនេះ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព “សិខរិស្វរ និងភទ្រស្វរ”។ យោងតាមប្រវត្តិសាស្ត្រ ប្រាសាទនេះត្រូវបានផ្តើមសាងសង់ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ និងបន្តកសាងដោយព្រះមហាក្សត្រខ្មែរចំនួន ៨ ព្រះអង្គជាបន្តបន្ទាប់។

ជាការពិតណាស់ ការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌ជាតិ មិនមែនជាបន្ទុករបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែគឺជាភារកិច្ចដ៏ពិសិដ្ឋរបស់កូនខ្មែរគ្រប់ៗរូប ដើម្បីរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕

Share this: Help us reach 1,000 shares!
Scroll to Top