សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន China Energy International

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនថាមពលយក្សចិន China Energy International

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឈាវ ស៊ូប៊ីន (Qiao Xubin) ប្រធានក្រុមហ៊ុន China Energy International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy International គឺជាសហគ្រាសខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិន លើវិស័យវិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គ្របដណ្តប់លើវិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី ថាមពលដើរដោយធ្យូងថ្ម ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ៕

Share this: Help us reach 1,000 shares!
Scroll to Top