ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CHINALCO គឺជាសហគ្រាសផលិតអាលុយមីញ៉ូមដ៏ធំបង្អស់មួយរបស់ប្រទេសចិន និងជាក្រុមហ៊ុនឈានមុខគេលើសកលលោក ដែលមានប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈទាំងស្រុង រាប់ចាប់តាំងពីការរុករក ការធ្វើអាជីវកម្មរ៉ែ ការកែច្នៃផលិតផលសម្រេច រហូតដល់ការផ្តល់សេវាកម្មវិស្វកម្ម និងបច្ចេកទេសលំដាប់ខ្ពស់៕