សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន CRCC នៅប្រទេសចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធយក្សចិន CRCC

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដាយ ហេហ្គិន (Dai Hegen) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CRCC គឺជាសហគ្រាសសំណង់ និងវិស្វកម្មដ៏ធំបំផុតមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាលើសកលលោក។ ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ ធ្វើប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រធំៗជាច្រើន រាប់ចាប់តាំងពីការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី រហូតដល់កំពង់ផែ។

បន្ថែមលើនេះ ក្រុមហ៊ុន CRCC ក៏ជាអ្នកផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ ព្រមទាំងជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើឱ្យការសាងសង់ រួមមានម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើងទំនើបៗផងដែរ៕

Share this: Help us reach 1,000 shares!
Scroll to Top