Recent Posts

  • ឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​

    នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​លោកស្រី​អភិបាលរងខេត្ត ស្ថាប័ន​តុលាការ នាយក-នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​ច្រក​ទ្វា​ព្រំដែន​ទាំង៦ និង​លោក លោកស្រី​នាយក​ទីចាត់ការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ ក្រុង-ស្រុក និង​ប្រធាន​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្តព្រៃវែង ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ពហុ​បំណង (B) នៃ​សាលាខេត្ត​ព្រៃវែង​។

  • ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ នៅស្រុកលើ​ក​ដែក ខេត្តកណ្តាល

    ខេត្ត​កណ្ដាល​៖ ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាល​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែ​ត នៅ​ភូមិ​បឹង​ក្រោម ឃុំ​ខ្ពបអាទាវ ស្រុកលើ​ក​ដែក ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្ពបអាទាវ បច្ចុប្បន្ន​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្តែ ខ្វាត់ខ្វែង ប្រទាក់ក្រឡា​គ្នា មាន​ជាអាទិ៍ ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង,ស្ពាន, លូ, សាលារៀន, មន្ទីរពេទ្យ, វត្តអារាម​។​ល​។ […]

  • អភិបាលខេត្ត​កែប ​អញ្ជើញ​ចុះ​ពិនិត្យ​មេីល​ទីតាំង​រង្វង់​មូល​ព្រះ​វិស្ណុ​ ដេីម្បី​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភណភាព​ឡេីង​វិញ

    ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មេីល​ទីតាំង​រង្វង់​មូល​ព្រះ​វិស្ណុ​ ដេីម្បី​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភណភាព​ឡេីង​វិញ៕

  • ស្អែកនេះ គ.ជ.ប នឹងជួបជាមួយភាគីពាក់ព័ន្ធដើម្បីបង្ហាញពីគុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើក្នុងពេលបោះឆ្នោត

    នៅ​ព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ.ជ.ប នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​អំពី ការ​បង្ហាញ​ទឹកខ្មៅ​លុប​មិន​ជ្រះ​សម្រាប់​ប្រើប្រាស់​ក្នុង ការបោះឆ្នោត និង​ការសាកល្បង​គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដោយ​ភាគី​ពាក់ព័ន្ធ​។ ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹង​រៀបចំ​ធ្វើ​នៅ​សាលសន្និសីទ​ជាន់ទី១ នៃ​ទីស្ដីការ គ.ជ.ប ស្ថិតនៅ​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

  • លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ការកាត់បន្ថយ​ចរន្ត​ប្រឆាំង ព្រមទាំង​ពង្រឹង និង​ពង្រីក​ចរន្ត​គាំទ្រ គឺជា​គោលដៅ​អាទិភាព​របស់​គណបក្សប្រជាជន​កម្ពុជា

    តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram និង Facebook នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​បន្ដ​វេន ជានា​យក​រដ្ឋ​មន្ដ្​រី​នៅ​ថ្ងៃ​អនាគត របស់​គណបក្សប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការកាត់បន្ថយ​ចរន្ត​ប្រឆាំង ព្រមទាំង​ពង្រឹង និង​ពង្រីក​ចរន្ត​គាំទ្រ គឺជា​គោលដៅ​អាទិភាព របស់​គណបក្សប្រជាជន​កម្ពុជា ដើម្បី​ធានា​នូវ​ប្រៀប​ឈ្នះ របស់​គណបក្ស​ក្នុងរយៈពេល​វែង​។ លោក​បណ្ឌិត​ពន្យល់​ថា ចរន្ត​ប្រឆាំង​មិន​សំដៅ​ដល់​បក្ស​ប្រឆាំង​នោះ​ទេ ចរន្ត​ប្រឆាំង​សំដៅ​ដល់​ការ​មិន​សប្បាយចិត្ត របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​ពង្រីក​នូវ​ចរន្ត​គាំទ្រ តាមរយៈ​ការ​រំលេច​អ្វី ដែល​យើង​ខិតខំ​ធ្វើ​ដើម្បី​ពួកគាត់ ធ្វើ​ឱ្យ​គាត់​មាន​ភាព​កក់ក្តៅ​ចិត្ត ហើយ​កាត់បន្ថយ​ការ​មិន​សប្បាយចិត្ត​។ […]

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងឲ្យមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃ ពាក់ព័ន្ធការបង្រៀនគូសសន្លឹកឆ្នោត

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃ ពាក់ព័ន្ធការបង្រៀនគូសសន្លឹកឆ្នោត, នេះបើយោងតាមសារពិសេសរបស់សម្តេច នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

  • សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្ញើ​សារ​រំលែកទុក្ខ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​លោកស្រី ម៉ិញ កុស​នី

    សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ផ្ញើ​សារ​រំលែកទុក្ខ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​ចំពោះ​មរណភាព​លោកស្រី ម៉ិញ កុស​នី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​។ សារ​រំលែកទុក្ខ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្ញើ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​មានខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា​៖ «ខ្ញុំ និង​ស្វាមី បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថា លោកជំទាវ ម៉ិញ […]

  • ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត

    ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​សភា​លើក​ទី៩ នីតិកាល​ទី៦ ហើយដែល​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី១០ នីតិកាល​ទី៤ ព្រមទាំង​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្នុង​សេចក្តី​សម្រេច​លេខ២២២/០០៤/២០២៣ កបធ.ច ចុះ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ […]

  • សម្តេច​តេជោ ហ៊ុន សែន ទើប​ទទួល​បាន​រូបថត​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣ ក្នុង​ខេត្ត​កំពង់ចាម ពី​កូនស្រី​រដ្ឋមន្ត្រី ភឿង សកុណា ដែល​ដេញថ្លៃ​បាន​នៅ​បារាំង

    ម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈ​ឆា​ណែល Telegram បាន​បង្ហោះ​រូបថត ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ចូលរួម​ពិធី​មង្គលការ​នៅ​ព្រឹក​ថ្ងៃទី៤ ខែកក្កដា​នេះ​។ សម្តេច​តេជោ​បញ្ជាក់​ថា រូបថត​ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា គឺ​ថត​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មាន​រយៈពេល៣០ឆ្នាំ​គត់ ក្នុង​ពេល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ចាម​។ រូបថត​នេះ​ក៏​កម្រ​នេះ កូនស្រី​របស់​លោកស្រី […]

  • អេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

    ក្រសួង​ការបរទេស​របស់​ប្រទេស​អេហ្ស៊ីប និង​ទួរគី បាន​ប្រកាស នៅ​ថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេស​ទាំង២ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​រដ្ឋធានី​របស់​ខ្លួន​ទៅវិញទៅមក​ជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ធម្មតា​ឡើងវិញ​។ ការពិគ្រោះ​យោបល់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស នៅ​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ទួរគី​បាន​ស្វះស្វែង​រក​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និង​អារ៉ាប៊ីសាអ៊ូឌីត​។ ការ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ រវាង​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ ត្រូវ​បាន​ពន្លឿន បន្ទាប់ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​សម​ភាគី​ទួរគី​លោក […]