Recent Posts

  • ក្រសួងពាណិជ្ជកម្ម

    nokia upcoming folding phone

    តាមរយៈរបាយការណ៍លទ្ធផលការងារ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០២២ ខ្លួនបានកៀរគរចំណូលចូលថវិកាជាតិជាង ១៥លានដុល្លារ កើនជាង ៦%។ របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «សរុបអនុវត្តចំណូល១២ខែ ឆ្នាំ២០២២ មានចំនួន ៦៣ ០៤៩ លានរៀល (ប្រហែលជាង១៥លានដុល្លារ) ស្មើនឹង១២៤.៨% នៃផែនការ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៥៨ ៩០៩លានរៀល កើនឡើងចំនួន ៤ ១៤៦លានរៀល ស្មើនឹង ៦.៥៧%»។ ជាមួយគ្នានេះ […]

  • គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ ៦A សម្រេចបាន ៨៥%

    គម្រោងការដ្ឋានកំណាត់មហាវិថីឈ្នះឈ្នះ ចាប់គល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ប្រវែងជាង៨០០០ម៉ែត ។ -គិតត្រឹមថ្ងៃទី៣០ ខែមករា ២០២៣ ការដ្ឋានបានសម្រេចការងារជាបន្តបន្ទាប់ប្រមាណ ៨៥% នៃគម្រោងទាំងមូលរួមមាន៖ ១/ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន៩៥% ២/ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៧៥% ៣/ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៤៥% ៤/ការងារជួសជុលគ្រឹះបេតុងសម្រេចបន៩៥% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៥៥% ៥/ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន៩៥% ៦/ការងារគំនូសសញ្ញាជំហ៊ានដំបូងសម្រេចបានជាង១០០០ម៉ែត ។ គ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះមេត្តាយោគយល់ពេលការដ្ឋានមិនទាន់បានបញ្ចប់ ពិបាកក្នុងធ្វើដំណើរ […]

  • លោក ហ៊ុន ម៉ានិត អញ្ជើញ សម្ភោធសមិទ្ធិផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ

    លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយអាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ សម្ភោធសមិទ្ធិផលនានា នៅវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា «ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម […]

  • មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងសម្រុកជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្តលើគម្រោងការងារជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥៣ ដែលនៅសេសសល់ជាង២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលផ្លូវនេះនឹងធ្វើឲ្យបានរួចរាល់ជាស្ថាពរនៅក្នុងរដូវប្រាំងខាងមុខ។ មន្ត្រីផ្នែកបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា គម្រោងការងារជួសជុលកំណាត់ផ្លូវជាតិលេខ៥៣នេះ បានចាប់ផ្ដើមដំណើរការជួសជុល និងពង្រីក ចាប់ពីចំណុចឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ត្រង់ចំណុចចន្លោះពីគីឡូម៉ែត្រលេខ ១+៧០០ ដល់គីឡូម៉ែត្រលេខ២+១៧០ និងពីចន្លោះគីឡូម៉ែត្រលេខ៦+២ ៥០ ដល់គីឡូម៉ែត្រលេខ ៨+០៥០ក្នុងគម្រោង ផ្លូវនេះគឺក្រាលកៅស៊ូ២ជាន់ (DBST)មានប្រវែង២២ ៧០ម៉ែត្រ ទទឹង៨ […]

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងាឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

  • CPP បង្ហាញចំណុចស្នូលធំៗចំនួន ៨ ដើម្បីជំរុញ និងអនុវត្តបន្តសម្រាប់អាណត្តិថ្មី

    គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយ ដែលធំជាងគេនៅកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញរយៈពេលពីរថ្ងៃនេះ បានសម្រេចដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

  • មហាសន្និបាតវិសាមញ្ញ CPP: គាំទ្រពេញទំហឹង សម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា បានគាំទ្រពេញទំហឹង សម្តេចតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ការបង្ហាញការគាំទ្ររួមនេះ បានធ្វើឡើង តានរយៈសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើង រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ។ មហាសន្និបាតបានដំណើរការតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចខាងក្រោម៖ ក- ពិភាក្សា និងអនុម័ត របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស […]

  • គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

    មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្ត ១១ចំណុច

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ ជាមួយនឹងការចេញសេចក្តីសម្រេចចិត្ត១១ចំណុច។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច បានដំណើរការនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្ដី សាយ ឈុំ […]

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងឲ្យមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

    សម្ដេចតេជោ ហ៊ុន សែន សម្រេចចាត់តាំងឲ្យមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ឲ្យការពារស្ត្រី ដែលបម្រើការផ្នែកសេវាកំសាន្ត នៅទូទាំងប្រទេស ក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់ ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេស ត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើង ក្នុងមុខរបររបស់ខ្លួន […]

  • លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារសមាគម TYDA ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាលើកទី៤

    លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងក្រុមការងារ TYDA ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

    នៅចុងសប្តាហ៍នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និងអាជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ […]