Recent Posts

  • អ្នកសារព័ត៌មាន ប្រមាណជាង ៤ពាន់នាក់ នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន

    ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែមករាឆ្នាំ២០២៣ខាងមុខនេះ នឹងមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង ៤០០០នាក់ ។

  • ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានជាង ​៦សែនតោន និងនាំ​ចេ​ញ​ស្រូ​វ​បា​​នជាង ៣លានតោន គិតជាទឹកប្រាក់សរុបបានចំនួនជាង១ពាន់​លា​ន​ដុ​ល្លារ

    រយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ កម្ពុជា បា​ន​នាំ​​ចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ​បា​ន​ចំ​នួ​ន ៦៣៧ ០០៤ តោន និងនាំចេ​ញ​ស្រូ​វ​បានចំនួន ៣ ​៤៦៧ ៨៨៦ តោន​ដែល​គិត​ជាទឹ​កប្រា​ក់ប៉ា​ន់​ស្មានសរុបបានចំនួនជាង ១ ២៥៥ លា​ន​ដុ​ល្លា​រ​ស​ហរដ្ឋអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

  • ខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវ​បាន​ប្រគល់​ជូន​គ្រួសារអតីត​យុទ្ធ​ជនពលី នៅ​ឃុំ​ប្រឡាយ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះថ្មី១ខ្នង គឺខ្នងផ្ទះទី២៣៧ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ ។

  • ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A

    រសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមអបអរសាទរសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត […]

  • អភិបាលខេត្តបាត់ដំបង ទទួលថវិការបស់អគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ដើម្បីកសាងអគារសិក្សា០១ខ្នង នៅសាលាបឋមសិក្សាអូរជ្រៃ

    នៅរសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលថវិការបស់ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ចំនួន ២៦៥ ៦៦៧ ៧០០រៀល សម្រាប់ចូលរួមចំណែកកសាងអគារសិក្សា០១ខ្នង ស្មើ០៣បន្ទប់ សាងសង់អំពីថ្មប្រក់ក្បឿង និងសមិទ្ធផលមួយចំនួនទៀត ក្នុងសាលាបឋមសិក្សាអូរជ្រៃ ស្ថិតក្នុងភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ នៅរសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ […]

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ

    នៅថ្ងៃ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជន បទ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងអង្គការនានា លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ទឹកស្អាត ទទួលបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងរួចហើយ និងកំពុងតែអនុវត្តនូវកិច្ចសន្យា។ ផ្ដើមអនុវត្តគម្រោងសាងសង់បណ្តាញលូតភ្ជាប់ចេញពីលំនៅឋាន ហាងអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ អាជីវករនៅក្រុងកំពង់ឆ្នាំង។ ឯកឧត្តមបានគូសបញ្ជាក់ អំពីការបង្វែរទិសដៅ នៃគម្រោងនៅបណ្តាញខ្សែផ្លូវមួយ ចំនួនស្ថិតក្នុងគម្រោងសាងសង់ផ្លូវ ដោយសារការយកចិត្តទុកដាក់គិតគូរ និងទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពល រដ្ឋ មកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ។ ឯកឧត្តមបានបន្តថា ការធ្វើអនាម័យសម្អាតបរិស្ថាន គឺជាជំនួយការដ៏ល្អបំផុតដើម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ទាំងអស់គ្នានៅក្នុងក្រុង ខេត្ត និងស្រុកមួយចំនួន ។ ការបែងចែកទទួលខុសត្រូវ នូវផ្លូវមួយចំនួនតាមការកំណត់របស់អាជ្ញាធរ ហើយការងារនេះ នឹងចូលរួមធ្វើជាប្រចាំទាំងអស់គ្នា ។ ព្រោះអនាម័យក្នុងក្រុង ស្រុក ខេត្ត វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តពិសេសសម្រាប់ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ដែលបានមកលេងកម្សាន្ត ទស្សនាតាមដងផ្លូវ និងរមណីយដ្ឋាននានាផងដែរ។ ឯកឧត្តមបានបន្តទៀតថា ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភណភាពទីក្រុង។ គ្រប់សមាសភាពពាក់ព័ន្ធនានា ត្រូវបែងចែកការទទួលខុសត្រូវតាមដងផ្លូវដែលបានបែងចែករបស់មន្ទីរបរិស្ថាន ព្រោះសំរាមកើតចេញដោយសារតែប្រជាពលរដ្ឋ ជាអ្នកគ្រប់គ្រងកាកសំណល់រឹង រាវ ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើអនាម័យសម្អាតបរិស្ថានតាមមុខផ្ទះ ដោយធ្វើការវេចខ្ចប់សំរាមដាក់ស្បោងប្លាសស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ខេត្ត […]

  • ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យអគ្គលេខាធិការអាស៊ានសម្រាប់អាណត្តិថ្មី ចូលជួបពិភាក្សាការងារ

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃ​អង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង​។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តមបណ្ឌិតអគ្គលេខាធិការ និង​សហការី ដែល​បាន​អញ្ជើញមកទីស្តីការក្រសួង នាឱកាសដែលឯកឧត្តមបណ្ឌិតនឹងទៅបំពេញភារកិច្ចថ្មី ជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខនេះ និង​បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា […]

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបាយ ចំនួន៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

    នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ លោក ស៊ិន វណ្ណវុទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ផ្ទះបាយ ចំនួន៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ […]

  • ពិធីប្រកាសចូលកាន់តំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

    នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាស តែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន […]

  • ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៃវិទ្យាល័យទួលកែវ

    នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីក អនុវិទ្យាល័យទួលកែវ ឱ្យទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៃវិទ្យាល័យទួលកែវ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី […]