Recent Posts
លោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍សិក្សា ពិនិត្យវាយតម្លៃការបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនថ្មី
ព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុង ថុនា នាយករងរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍សិក្សា ពិនិត្យវាយតម្លៃការបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនថ្មី។ សមាសភាពដែលអញ្ជើញចូលរួមមាន៖ លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកប្រធាន អនុប្រធាននាយកទីចាត់ការចំណុះសាលាខេត្ត លោកនាយក នាយករងរដ្ឋបាលស្រុកពាក់ព័ន្ធ លោកប្រធានភូមិបាល និងលោកមេឃុំ ប្រមាណ២៦នាក់ ៕
លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២២
ព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបើកកិច្ចប្រជុំវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២២។ សមាសភាពដែលអញ្ជើញចូលរួមមាន៖ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក […]
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត
នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចាន់ រតនា អភិបាលរងខេត្តបានអញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត ដែលរៀបចំដោយមន្ទីរបរិស្ថាន ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ អង្គការ WCS និងអង្គការពាក់ព័ន្ធមួយចំនួនទៀត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងយុវជន ស ស យ […]
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃកាត់បន្ថយភាពងាយរងគ្រោះតាមបែបបរិយាបន្ន
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្តីទី ឯកឧត្តម ផៃ សុខុមា ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី មីសសែល ចឹកហ្គូដូ អ្នកសម្របសម្រួលថ្នាក់តំបន់របស់តំណាងអង្គការ Oxfam លើការងារវិសមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ ឧបករណ៍វាយតម្លៃកាត់បន្ថយភាពងាយរងគ្រោះតាមបែបបរិយាបន្ន។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ […]
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយអំពីការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នៅរសៀលថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ អំពីការសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីធានាថាការប្រឡងនាពេលខាងមុខនេះប្រព្រឹត្តបានយ៉ាងល្អប្រសើរ មិនមានបាតុភាពអសកម្មណាមួយកើតឡើង និងការរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពជូនបេក្ខជនប្រឡងប្រកបដោយសុវត្ថិភាព ៕
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត៕
ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយករណីដីធ្លីរបស់ប្រជាពលរដ្ឋ ៩០គ្រួសារ
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយ ករណីដីធ្លីរបស់ប្រជាពលរដ្ឋ ៩០គ្រួសារ ស្ថិតនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់ដី នៅសាលប្រជុំសាលាខេត្តកណ្តាល៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩
នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នេះ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ […]
ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
ខេត្តសៀមរាប÷ នៅថ្ងៃអង្គារ ទី២២ វិច្ឆិកា ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត។ វេទិកានេះធ្វើឡើង នៅបរិវេណវិហារឥស្លាមថ្មី ស្ថិតនៅភូមិអំពិល ឃុំប៉ឺស១ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា […]