Recent Posts

  • សម្តេចតេជោ៖ សមិទ្ធផលនានាដែលបានកើតឡើងនៅខេត្តព្រះសីហនុ គឺបានមកពីបាតដៃកូនខ្មែរទាំងអស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សមិទ្ធផលនានាដែលបានកើតចេញ នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃនេះ ខេត្តព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងធំ ដែលអគារកម្ពស់រាប់សិបជាន់ជាច្រើននៅក្នុងទីក្រុងមួយនេះ វាស័ក្តិសម ជាទីក្រុងទំនើបដែលមានសោភ័ណ ភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ […]

  • រាជរដ្ឋាភិបាលផ្ដល់ជូនពូជស្រូវ និងដំណាំ ដល់កសិករ ៥៥៨គ្រួសារ នៅស្រុកកណ្តាលស្ទឹង បន្ទាប់ពីរងផលប៉ះពាល់ដោយសារទឹកជំនន់

    កណ្ដាល៖ ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ជន់លិចដំណាំស្រូវដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២១ ចំនួន៥៥៨គ្រួសារ ក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានទទួលគ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំពីរាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវប្រព័ន្ធស្បៀងបម្រុង កម្ពុជា(ប.ស.ប.ក) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយដែលរាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់សម្រាប់ជួយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងគុណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជាកសិករប្រកបមុខរបរជាកសិកម្ម […]

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការការពារព្រៃជម្រកត្រីជុំវិញបឹងទន្លេសាប

    កំពង់ឆ្នាំ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុវត្តន៍ច្បាប់ ស្ដីពីការ ការពារដីព្រៃជាតំបន់ជម្រកត្រីពងនៅស្រុកកំពង់លែង ដែលដឹកនាំដោយ ឯក ឧត្តម ស៊ុនសុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយក្រុមការងារចម្រុះក្នុងខេត្តជាច្រើននាក់ផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាន និងកំពុងរងការបំផ្លិចបំផ្លាញហិនហោចជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយខ្មួលខ្មាញ់ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គឃ្លើននឹងច្បាប់ពេញទំហឹង។ ឯកឧត្តមបានលើកឡើងទៀតថា […]

  • សម្ដេចពញាចក្រី ហេង សំរិន៖ មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ ហើយសម្ដេចក៏សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា“។ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ […]

  • ដំណឹងល្អ! កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺប្រទេសកម្ពុជា បានទទួលសិទ្ធិផលិតវ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ហើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះថា «យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាងក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគំាទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិ ក្នុងការផលិតវ៉ាក់សាំង […]

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។ ដោយបង្ហាញការខឹងសម្បារចំពោះក្រុមប្រឆាំងដែលវាយប្រហារលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «អញប្រកាសថ្ងៃនេះតែម្តង គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ត្រូវឆ្លងកាត់ការបោះឆ្នោត»។ សម្តេចបានបន្តថា […]

  • ឯកឧត្ដម ខៀវ កាញារីទ្ធ៖ ក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មានឱ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មានឱ្យបានគ្រប់ទាំងអស់

    ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងសម័យបច្ចុប្បន្ននេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវបែងចែកព័ត៌មានឱ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មាន ឱ្យបានគ្រប់ទាំងអស់។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបិទសិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន” ដែលរៀបចំ ឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ រួមមាន ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្ដស្វាយរៀង កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងពីសារ:សំខាន់នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន […]

  • សម្តេចតេជោ ហ៊ុន សែន ដោយការងារមមាញឹកខ្លាំងពិសាបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយការងារមមាញឹកខ្លាំងពិសាបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។ ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេសគឺរវល់បែបនេះហើយពេលខ្លះរកពេលទទួលទានបាយមិនបានផង»៕

  • រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ

    ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះសិក្សាលើទីតាំងដី ដែលប្រជាពលរដ្ឋមិនទាន់បានប្រើប្រាស់ និងដីដាំដុះក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតក្នុងឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ កាលពីរសៀលថ្ងៃ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ […]

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ចូលជួបសម្តែងការគួរសម

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត្យឡាវ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។