Recent Posts

  • ប្រធាន គ.ជ.ប៖ រាជរដ្ឋាភិបាលចំណាយថវិកាជិត ១លានដុល្លារ ទិញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើក្នុងការបោះឆ្នោត

    ថ្លែង​នៅ​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ២០២៣ រៀបចំ​ពិធី​បង្ហាញ និង​សាកល្បង​គុណ​ភាព​ទឹក​ខ្មៅរបស់​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​ឲ្យ​ដឹងថា កម្ពុជា​បានទិញ​ទឹក​ខ្មៅលុប​មិន​ជ្រះពី​ប្រទេសឥណ្ឌា​ចំនួន ៥២,០០០ដប ខណៈ ១ដប​មាន​តម្លៃ ១៧.៦៣ដុល្លារ​​ ក្នងនោះកម្ពុជា​បាន​ចំណាយ ៩១៦,៧៦០ដុល្លារ លើ​ថ្លៃ​ទឹក​ថ្នាំ និង​ចំណាយ​ថវិកា ៤៦,៥៥០ដុល្លារ លើ​ថ្លៃដឹក និង​ធានា​រ៉ាប់រង​៕

  • ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ នៅ​ក្នុង​ឆមាសទី១ ទទួល​បាន​ចំណូល​បាន​ជិត ១៨លាន​ដុល្លារ

    រយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១៦,៨៧៧,៤១៨ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់៕

  • លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវវិនិយោគិន និងធុរជនទាំងអស់បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ

    លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ បន្តមានទំនុកចិត្តលើសម្ដេចតេជោ​ និងកុំ​ជឿ​តាម​ការ​ញុះញង់​

    តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram និង Facebook ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​បន្ដ​វេន​ជានា​យក​រដ្ឋមន្ត្រី​ថ្ងៃ​អនាគត របស់​គណបក្សប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា សូម​បន្ត​ផ្តល់​ការ​ទុកចិត្ត​ទៅលើ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​លេខរៀង​ទី១៨​។ ជាមួយគ្នា​នេះ លោក​បណ្ឌិត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការ​ញុះញង់​ទាំងឡាយ​ណា ពិសេស​អ្នកនយោបាយ​មួយចំនួន នៅ​ក្រៅប្រទេស ដែល​មានបំណង​បំផ្លាញ​ការបោះឆ្នោត​នៅ​កម្ពុជា​។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត […]

  • ឯកឧត្តម​ ឌិត​ ទីណា​ ចុះជួប​ក្រុមការងារ​គណបក្ស​ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

    ឯកឧត្តម​ ឌិត​ ទីណា​ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះមូលដ្ឋាន​ស្រុក​ជើងព្រៃ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​គណបក្ស​ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ស្នាក់​ការ​បក្ស​ឃុំ​ព្រៃចារ​។ យោង​តាម​អនុ​សា​ន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ នាយក​រដ្ឋ​មន្ដ្​រី ឯកឧត្តម ឌិត ទីណា ក៏បាន​សង្កត់​បញ្ជាក់​ផង​ដែរ​ថា សកម្មជន​ត្រូវ​ជំរុញ​ការ​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស ដោយ​បញ្ជាក់​ពី​របៀប​គូស ចំណុច​ត្រូវ​គូស និង​រូបសញ្ញា​ឡូហ្គោ ដើម្បី​ឱ្យ​ពួកគាត់​ងាយ​ចងចាំ ព្រមទាំង​សាកល្បង​ការ​គូស​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ច្បាស់លាស់​ត្រឹមត្រូវ​សម្រាប់​ការ​គូស​សន្លឹកឆ្នោត​ជាក់ស្តែង​។ បន្ថែម​លើ​នេះ​ទៀត គឺ​ការពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់គ្រាន់ ដើម្បី​ធានា​ថា​ពួកគាត់​អាច​ទៅ​បោះឆ្នោត​បាន​គ្រប់គ្នា និង​ទាន់ពេល​វេលា​។

  • ឯកឧត្តម ម៉ម ប៊ុ​ននាង ទទួល​បដិសណ្ឋារ​កិច្ច​គណៈប្រតិភូ​មូលនិធិ​ចែករំលែក​សង្រ្គោះ​ជីវិត​សកល នៃ​សាធារណរដ្ឋ​កូរ៉េ

    នា​វេលា​ម៉ោង២៣:៣០នាទី​យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម ម៉ម ប៊ុ​ននាង ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​នៃ​ព្រឹទ្ធសភា (គណៈកម្មការ​ទី១០) បាន​អញ្ជើញ​ទទួល​បដិសណ្ឋារ​កិច្ច​គណៈប្រតិភូ​មូលនិធិ​ចែករំលែក​សង្រ្គោះ​ជីវិត​សកល នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក kim Jung-Nam ប្រធាន​មូលនិធិ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • លោកជំទាវ ប៉ាង ដា​នី ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា ក្នុងក្រុង​កំពង់ចាម

    នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​សង្កាត់​សំបួរមាស និង​ក្រុមការងារ​បាន​អញ្ជើញ ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា ព្រមទាំង​បង្រៀន​គូស​សន្លឹកឆ្នោត និ​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​តាម​ខ្នង​ផ្ទះ​ក្នុង​មូលដ្ឋាន និង​បិទ​ផ្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា នៅក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។ លោកជំទាវ ប៉ាង ដា​នី បាន​ថ្លែង​ថា ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា គឺជា​ការអនុវត្ត​ប្រជាធិបតេយ្យ​ពិតប្រាកដ គ្មាន​ការ​បង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយសេរី​តាម​ការសម្រេច​ចិត្ត​របស់​ខ្លួន តាម​ឆន្ទៈ និង​ការ​គាំទ្រ​របស់​ខ្លួន​ទៅលើ​គណបក្ស​ណាមួយ​។ លោកជំទាវ ប៉ាង ដា​នី […]

  • ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​របៀប​គូស​សន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា នៅក្នុងខេត្តកំពង់ចាម

    ភ្នំពេញ​៖  ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បេក្ខជន​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ បាន​បន្ត​ចុះ​ពន្យល់​ណែនាំ​អំពី​របៀប​គូស​សន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា នៅក្នុង​មូលដ្ឋាន​។ ក្នុង​កម្មវិធី​នា​ឱកាស​នោះ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ ព្រមទាំង​តែងតែ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ឱ្យ​យកចិត្ត​ទុកដាក់​គិតគូរ​បម្រើ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ និង​ដោយ​ស្មោះត្រង់​។ ជាមួយគ្នា​នេះ ឯកឧត្តម បាន​លើកឡើង​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ជាពិសេស​ក្នុង​មូលដ្ឋាន​ស្រុក​បាធាយ​ផ្ទាល់ ដោយ​បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ […]

  • ថ្នាក់ដឹកនាំ​ខេត្តរតនគិរី​អញ្ជើញ​ដាំ​កូនឈើ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ស្ថិតនៅ​ក្រុង​បានលុង

    ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី​បាន​នាំ​យកកូន​ឈើ​ចំនួន ១៥០០ ដើម ដើម្បី​យក​មក​ដាំ​ក្នុង​បរិវេណ​ព្រលា​នយន្​ត​ហោះ​ចាស់ និង​ជុំវិញ​ផ្សារ ស្ថិតនៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្តរតនគិរី​។ ទិវា​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ណាប់ ប៊ុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ញ៉ែម សំ​អឿន អភិបាលខេត្ត និង​លោកជំទាវ នឹងក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរងខេត្ត អភិបាលក្រុង […]

  • អភិបាលខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច ពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ឲ្យ​មានប្រសិទ្ធភាព

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ស្នើ​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​តាម​មូលដ្ឋាន និង​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ឲ្យ​មានប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។ ប្រសាសន៍​ដ៏​មាន​អត្ថន័យ​នេះ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប នា​ព្រឹក​ថ្ងៃទី០៥ ខេត្ត​កក្កដា ឆ្នាំ២០២៣​។ ឯកឧត្តម ងួន រតនៈ ថ្លែង​ទៀត​ថា […]

  • ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ និង​ចុះ​ពិនិត្យ​ការងារ​រៀបចំ​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា”

    ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួត ពិនិត្យ ការងារ ត្រៀម រៀបចំ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព សម្រាប់ ប្រារព្ធ​ពិធី “រុក្ខទិវា ៩ កក្កដា” ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។ កិច្ចប្រជុំ មានការ​ចូលរួម​ពីអ​ភិបាល​រង​ខេត្ត កងកម្លាំង​ទាំង​បី នាយក […]