កម្ពុជា–រវ៉ាន់ដា៖ ការពង្រឹងចំណងមិត្តភាព និងការបើកឱកាសសហប្រតិបត្តិការថ្មី
ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋរវ៉ាន់ដា ត្រូវបានរំពឹងថានឹងឈានទៅរកការពង្រឹងបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការដែលប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរវ៉ាន់ដា មកកាន់ប្រទេសកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម Paul Kagame ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខា នឹងក្លាយជាមាគ៌ាដ៏សំខាន់ក្នុងការផ្សារភ្ជាប់ និងជំរុញទំនាក់ទំនងកម្ពុជា–រវ៉ាន់ដាឱ្យកាន់តែរីកចម្រើន។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី Paul Kagame អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការយល់ដឹងពីប្រវត្តិសាស្ត្ររួម និងការកសាងទំនុកចិត្ត ក្នុងជំនួប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរវ៉ាន់ដា ដោយចាត់ទុកថា វត្តមានរបស់ឯកឧត្តមនៅកម្ពុជាបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោបានលើកឡើងពីភាពប្រហាក់ប្រហែលគ្នានៃសាវតាប្រវត្តិសាស្ត្ររបស់កម្ពុជា និងរវ៉ាន់ដា ព្រមទាំងបទពិសោធន៍តស៊ូ និងការលំបាកក្នុងប្រវត្តិសាស្ត្ររបស់សម្ដេច និងឯកឧត្តមប្រធានាធិបតី។ សម្ដេចបានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ជាការឆ្លើយតប ឯកឧត្តម Paul Kagame បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់សម្ដេចតេជោ។ ឯកឧត្តមបានបង្ហាញនូវសេចក្ដីរីករាយដែលបានមកកាន់ប្រទេសកម្ពុជា … Read more