បារាំងផ្ទេរតួនាទីប្រធានហ្វ្រង់កូហ្វូនីជូនកម្ពុជា៖ លោក Emmanuel Macron អំពាវនាវឱ្យរក្សាឯកភាព និងកសាងកុងសង់ស៊ីស

ក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការបែកបាក់ និងជម្លោះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ បានក្លាយជាឱកាសមួយសម្រាប់ប្រទេសសមាជិកពិភាក្សាអំពីអនាគតរួម ដោយផ្អែកលើស្មារតីឯកភាព ការសន្ទនា និងការគោរពភាពខុសគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអំពាវនាវឱ្យប្រទេសសមាជិកហ្វ្រង់កូហ្វូនីទាំងអស់ រក្សាឯកភាពផ្ទៃក្នុង និងកសាងកុងសង់ស៊ីស (Consensus) តាមរយៈការចរចាដោយស្មោះត្រង់ និងម៉ឺងម៉ាត់ ដោយផ្តោតលើចំណុចរួមជាជាងយកភាពខុសគ្នាមកធ្វើជាឧបសគ្គ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោកប្រធានាធិបតីបានបង្ហាញទំនុកចិត្តលើកម្ពុជា ក្នុងការបន្តដឹកនាំសកម្មភាពរបស់សហគមន៍ហ្វ្រង់កូហ្វូនី និងជំរុញឱ្យអង្គការនេះកាន់តែមានភាពរស់រវើក និងមានតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ។ បារាំងផ្ទេរតួនាទីប្រធានជូនកម្ពុជា ដោយបង្ហាញទំនុកចិត្ត និងការគាំទ្រ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ លោក Emmanuel Macron បានផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំកំពូលលើកទី២០ ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានាធិបតីបានបញ្ជាក់ថា ប្រទេសបារាំងមានកិត្តិយសក្នុងការផ្ទេរតួនាទីនេះជូនកម្ពុជា ដោយមានទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់កម្ពុជា និងបានបញ្ជាក់ពីការបន្តគាំទ្រ និងអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកបានថ្លែងថា៖ «បារាំងមានកិត្តិយសផ្ទេរតំណែងជាប្រធានដល់កម្ពុជាប្រកបដោយទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់កម្ពុជា។ យើងនៅតែបន្តអមដំណើរសម្ដេចអធិបតីនាយករដ្ឋមន្ត្រី ហើយខ្ញុំសង្ឃឹមថា កម្ពុជានឹងជួយជំរុញសហគមន៍យើងឱ្យបានខ្ពង់ខ្ពស់ ហើយធ្វើកិច្ចការហ្វ្រង់កូហ្វូនីនៅគ្រប់ជ្រុងទាំងអស់»។ ការផ្ទេរតួនាទីនេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរប្រធានពីប្រទេសមួយទៅប្រទេសមួយទៀតនោះទេ ប៉ុន្តែជាការបន្តនូវសកម្មភាព … Read more