កម្ពុជា–វៀតណាម៖ ពង្រឹងមិត្តភាពអ្នកជិតខាង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាពរួម
ភ្នំពេញ៖ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិនេះជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបង្ហាញតួនាទី និងពង្រឹងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជំនួបនេះបានផ្តោតលើការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងកិច្ចសហការតាមបណ្តោយព្រំដែន។ ការគាំទ្ររបស់វៀតណាមចំពោះតួនាទីកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម តូ ឡឹម និងគណៈប្រតិភូវៀតណាម ដោយចាត់ទុកវត្តមានរបស់មេដឹកនាំវៀតណាមនៅកម្ពុជាក្នុងឱកាសនេះ ជាការផ្តល់កិត្តិយស និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្តល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ ជាការឆ្លើយតប ឯកឧត្តម តូ ឡឹម បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម។ ឯកឧត្តមក៏បានអបអរសាទរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ … Read more