សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តនៅនាល្ងាចថ្ងៃដដែលនេះ។

វិវាទដីធ្លីជាង១០០០គ្រួសាររ៉ាំរ៉ៃអស់រយៈពេល១៧ឆ្នាំ ត្រូវបានបញ្ចប់ថ្ងៃនេះតាមរយៈភាពប៉ិនប្រសព្វរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន

បន្ទាយមានជ័យ៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ។ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃចន្ទ័ទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមកនៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ…

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញជួបសន្ទនាការងារជាមួយបណ្ឌិតប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការ UN ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាជាមួយលោកស្រីបណ្ឌិត ណូលិន ហេយហ្សី (Neoleen Hayzer) ប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះទីក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួចហើយដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។ គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន…

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)

ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ…

សម្តេចតេជោ ចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនហត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩…

សម្តេចតេជោ ហ៊ុន សែន បង្ហាញសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលាក់ទុកជិត ២៨ឆ្នាំមុន

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា…

កម្ពុជាត្រៀមខ្លួនទទួលភ្ញៀវទេសចរចិន ក្រោយពេលបើកឱ្យមានការហោះហើរត្រង់នាពេលខាងមុខ

ភ្នំពេញ៖ បញ្ហាកូវីដ-១៩ជិត២ឆ្នាំ មកនេះ បានធ្វើឱ្យពិភពលោកផ្អាកជើងហោះហើរត្រង់ពីប្រទេសផ្សេងៗ រួមទាំងប្រទេសចិន និងកម្ពុជាផងដែរ ក្នុងបំណងចូលរួមទប់ស្កាត់ជំងឺនេះ ដែលនាំ ឱ្យវិស័យផ្សេងៗត្រូវបានផ្អាកស្ទើរទាំងស្រុង។ ប៉ុន្តែនៅពេលខាងមុខនេះ កម្ពុជានិងចិននឹងបើក ដំណើរការឱ្យមានការ ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល ដែលនេះជាឱកាសល្អឱ្យកម្ពុជាអាចស្រូបយកភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវចិនឱ្យមកទស្សនាកម្ពុជាឡើងវិញ។ មុនវិបត្តិកូវីដ-១៩ ចិនគឺជាគោលដៅទេសចរណ៍ទី១ ក្នុងចំណោមទេសចរអន្តរជាតិទាំង១០ប្រទេស ដែលបានមកទស្សនានៅកម្ពុជាច្រើនជាងគេ។…