Recent Posts

  • ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត

    ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​សភា​លើក​ទី៩ នីតិកាល​ទី៦ ហើយដែល​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី១០ នីតិកាល​ទី៤ ព្រមទាំង​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្នុង​សេចក្តី​សម្រេច​លេខ២២២/០០៤/២០២៣ កបធ.ច ចុះ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ […]

  • សម្តេច​តេជោ ហ៊ុន សែន ទើប​ទទួល​បាន​រូបថត​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣ ក្នុង​ខេត្ត​កំពង់ចាម ពី​កូនស្រី​រដ្ឋមន្ត្រី ភឿង សកុណា ដែល​ដេញថ្លៃ​បាន​នៅ​បារាំង

    ម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈ​ឆា​ណែល Telegram បាន​បង្ហោះ​រូបថត ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ចូលរួម​ពិធី​មង្គលការ​នៅ​ព្រឹក​ថ្ងៃទី៤ ខែកក្កដា​នេះ​។ សម្តេច​តេជោ​បញ្ជាក់​ថា រូបថត​ដែល​សម្តេច​ទើប​ទទួល​បាន​ពី​កូនស្រី​របស់​លោកស្រី ភឿង សកុណា គឺ​ថត​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មាន​រយៈពេល៣០ឆ្នាំ​គត់ ក្នុង​ពេល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ចាម​។ រូបថត​នេះ​ក៏​កម្រ​នេះ កូនស្រី​របស់​លោកស្រី […]

  • អេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

    ក្រសួង​ការបរទេស​របស់​ប្រទេស​អេហ្ស៊ីប និង​ទួរគី បាន​ប្រកាស នៅ​ថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេស​ទាំង២ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​រដ្ឋធានី​របស់​ខ្លួន​ទៅវិញទៅមក​ជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ធម្មតា​ឡើងវិញ​។ ការពិគ្រោះ​យោបល់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស នៅ​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ទួរគី​បាន​ស្វះស្វែង​រក​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និង​អារ៉ាប៊ីសាអ៊ូឌីត​។ ការ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ រវាង​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ ត្រូវ​បាន​ពន្លឿន បន្ទាប់ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​សម​ភាគី​ទួរគី​លោក […]

  • អង់គ្លេស​ផ្តល់​ថវិកា​ជិត​ ១៥លាន​ដុល្លារ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​បង់​ក្លា​ដែស

    ចក្រភព​អង់គ្លេស កំពុង​ផ្តល់​ថវិកា១១,៦លាន​ផោន (១៤,៧លាន​ដុល្លារ) ជា​ជំនួយ​មនុស្សធម៌​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ប្រទេស​បង់​ក្លា​ដែស​។ កញ្ចប់​ហិរញ្ញវត្ថុ​ថ្មីនេះ មាន​ទឹកប្រាក់​ចំនួន៨លាន​ផោន ដើម្បី​ផ្តល់​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ចំនួន ៥៤៦.១០០នាក់ និង២លាន​ផោន​ត្រូវ​ផ្តល់​ដល់​សេវា​ទឹក សុខភាព និង​អនាម័យ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា ៤៦.០០០នាក់​រួម​ទាំង​សេវា​ការពារ​កុមារ​ដល់​ជនភៀសខ្លួន ៥.៧០០នាក់ និង​ជួយ​ដល់​សហគមន៍​នានា​។ លើស​ពីនេះ ថវិកា​ចំនួន១,៦លាន​ផោន នឹង​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​នានា​នៅ​ទូទាំង​ប្រទេស​រយៈពេល២ឆ្នាំក្រោយ ប្រសិនបើ​ពួកគេ​កើតឡើង​នោះ​។ ឧត្តម​ស្នងការ​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែស លោកស្រី Sarah Cooke បាន​ប្រកាស​ជំនួយ​របស់​អង់គ្លេស​ក្នុង​អំឡុង​ទស្សនកិច្ច​ទីក្រុងCox’s Baza។ លោកស្រី Cooke បាន​ថ្លែង​ថា​៖«អង់គ្លេស​ឈរ​ជាមួយ​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ទាំងអស់​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស»៕

  • លោក​ជំទាវ បាន ស្រីមុំ អភិបាល​ខេត្ដ​ប៉ៃលិន បាន​អញ្ជើញជួប​សម្រប​សម្រួល ដោះ​ស្រាយ​វិវាទ​ផ្សារ​ទំនើបជូន​ប្រជា​ពលរដ្

    លោក​ជំទាវ បាន ស្រីមុំ អភិបាល​ខេត្ដ​ប៉ៃលិន បាន​អញ្ជើញជួប​សម្រប​សម្រួល ដោះ​ស្រាយ​វិវាទ​ផ្សារ​ទំនើបជូន​ប្រជា​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

  • អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា”

    នា​ព្រឹក​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរម​រាជ​វាំង អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា” នៅ​ស្ថានីយ៍​ដាំឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា នក ស្ថិត​ក្នុង​ភូមិអូរកាខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​ករុណា​ព្រះ​បាទ​ស​ម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។ […]

  • លោក សុខ សុទ្ធី អភិបាលរង​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១០ ០០០ម៉ែត្រ នៅ​ស្រុកថ្ម​បាំង

    នៅ​ព្រឹក​ថ្ងៃ​អង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​កោះកុង ដោយ​មាន​ការ​អនុញ្ញាតពី​លោក​ជំទាវ មិថុនា ភូថង អភិបាល នៃគណៈ​អភិបាល​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សាលើ​សំណើ​របស់ កង​វិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្នើ​សូម​កាយ​យ​កល្បាយ​គ្រួស​ក្រហម​ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១០ ០០០ម៉ែត្រ ចាប់ពី​ភូមិ​គគីរ​ជ្រុំ ទៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ស្រុកថ្ម​បាំង ខេត្ត​កោះកុង​។ […]

  • ឯក​ឧត្តម គួច ចំរើន អញ្ជើញចែក​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលន​វត្ថុ ស្រុក​ព្រៃនប់

    ព្រឹក​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាល​ខេត្ត​ព្រះសីហនុ អញ្ជើញចែក​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលន​វត្ថុ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

  • រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ បើកចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៤៨ របស់​ក្រុម​ប្រឹក្សា​ខេត្ត អណត្តិទី៣

    នា​ព្រឹក​ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​ឧត្តរ​មានជ័យ បើកចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៤៨ របស់​ក្រុម​ប្រឹក្សា​ខេត្ត អណត្តិទី៣ ក្រោម​អធិបតី​ភាព ឯក​ឧត្តម សុី ប្រា​សិទ្ធ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯក​ឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាល​ខេត្ត​ឧត្តរ​មានជ័យ ព្រម​និង​វត្ត​មាន​ឯក​ឧត្តម លោក​ជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ឯក​ឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លេខាធិ​ការដ្ឋាន​សាលា​ដំបូង​ខេត្ត […]

  • ឯក​ឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ស្ពាន-ផ្លូវ​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្ត​កំពង់ចាម

    ឯក​ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៣ បាន​ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា ពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ស្ពាន​ភូមិវាល ឃុំពាមប្រធ្នោះ ស្រុក​កោះសូទិន និងឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ដើម្បី​លើក​គម្រោង​ស្ថាបនា​ស្ពាន​បេតុង​ថ្មី ខណៈ​ស្ពាន​ចាស់​មួយ​នេះ​មាន​ស្ថានភាព​ទ្រុឌ​ទ្រោម​។ បន្ទាប់មកឯក​ឧត្តម​អភិបាល​ខេត្ត និង​ក្រុម​ការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ផ្លូវលេខ ៧០B ដែលរង​ការខូចខាត​ជា​អន្លើ ដោយ​ឯក​ឧត្តម​អភិបាល​ខេត្ត​បាន​ស្នើ​ឱ្យមន្ទីរ​ជំនាញ​ធ្វើ​ការជួស​ឡើង​វិញ​ជា​បន្ទាន់​។