Recent Posts

  • រាជរដ្ឋាភិបាលទទួលបានវត្ថុបុរាណខ្មែរ ៧៧គ្រឿងពីគ្រួសារជនជាតិអង់គ្លេស

    រាជរដ្ឋាភិបាលទទួលបានវត្ថុបុរាណខ្មែរ ៧៧គ្រឿងពីគ្រួសារជនជាតិអង់គ្លេស

    រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៧គ្រឿង ពីគ្រួសារជនជាតិអង់គ្លេសគឺលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford)  នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារជនជាតិអង់គ្លេស វត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។ បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ […]

  • សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ផ្តល់ជំនួយទៅតួកគី ជាកំហុសធ្ងន់ធ្ងរ ដោយបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ផ្តល់ជំនួយទៅតួកគី ជាកំហុសធ្ងន់ធ្ងរដោយបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយបំភ្លៃព័ត៌មានរបស់ VOD ដែលថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគីនោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបានឡើយ ដោយសារតែបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈរដ្ឋមន្ត្រី។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយនឹងការប្រកាសដោយច្បាស់ៗថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឱ្យ VOD ដំណើរការឡើងវិញទេ ទោះជាតម្លៃណាក៏ដោយ។ […]

  • សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

    សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា សម្តេចគាំទ្រឲ្យមានការផលិតវីដេអូអប់រំខ្លី តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្រីមុខលុយ» ដែលមានការប្រើប្រាស់ពាក្យពេចន៍ជ្រុល ខុសពីស្ថានភាពសង្គមពិត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាកន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែជួនកាល […]

  • សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល

    សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកបច្ច័យរបស់សម្តេចទាំងទ្វេចំនួន ២០លានរៀល ទៅចូលបុណ្យសពនាយក្តឹប អតីតតារាកំប្លែងជើងចាស់មួយរូប។ លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង […]

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្ស និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការ​ចូល​រួម​ចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាម​ផែន​ការ​យុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ​បាយ និងផែនការយុទ្ធសាស្ត្រ​របស់​ក្រសួងអប់រំ […]

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនលើកទឹកចិត្តដល់ពលរដ្ឋខ្លួនមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានស្នើទៅរដ្ឋាភិបាលជប៉ុន ជួយជំរុញ និងលើកទឹកចិត្តពលរដ្ឋជប៉ុន ឱ្យមកទស្សនាការប្រកួតស៊ីហ្គេនៅកម្ពុជា ដែលនឹងចាប់ផ្តើមនៅខែឧសភាខាងមុខនេះ។ សំណើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនង ទ្វេភាគីកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់ កម្ពុជា […]

  • ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកជំនាញផ្នែកចរាចរណ៍ពីររូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

    ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់អ្នកជំនាញផ្នែកចរាចរណ៍ពីររូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឋានៈស្មើអគ្គនាយក។ អតីតបុគ្គលិកអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងជាអ្នកជំនាញផ្នែកចរាចរណ៍ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖ លោក គឹម សួស្តី និងលោក គង់ សុវណ្ណ។ សូមបញ្ជាក់ថា លោក គឹម សួស្ដី គឺជាអតីត ប្រធាននាយកដ្ឋានមួយរបស់អង្គការ ទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ទទួលបន្ទុកគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាព របស់បុគ្គលិក និងអចលនទ្រព្យរបស់អង្គការ។ លោក គឹម […]

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ចូលជួបសម្តែងការគួរសម

    នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ត្រូវបានរដ្ឋាភិបាលជប៉ុន តែងតាំងជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ជំនួសលោក មីកាមិ ម៉ាសាហីរ៉ូ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញ មកដល់ប្រទេសកម្ពុជា កាលពីដើមខែមករា […]

  • បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅតួកគី និងស៉ីរី

    បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅតួកគី និងស៉ីរី

    លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការរបស់លោក បានបង្ហាញនូវការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី ដែលធ្វើឲ្យប្រជាជនរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «សូមចូលរួមសោកស្ដាយជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បន្កឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិឯកជនយ៉ាងដំណំ។ សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួងឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។ […]

  • សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់

    លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៦,០១២នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៨៣,៩២៨នាក់ * រាជធានីភ្នំពេញ ៣៨,៣៣១នាក់ * ខេត្តសៀមរាប ៣៧,៩២៦នាក់ * ខេត្តកំពត ២២,៣៥៨នាក់ * ខេត្តបាត់ដំបង ១៩,៦៨៣នាក់ […]