Recent Posts

  • អធិការបតីអាល្លឺម៉ង់ ថា លោក ពូទីន មិនបានគំរាមកំហែងលោក ឬអាល្លឺម៉ង់ នោះទេ

    (បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនដែលបានគំរាមកំហែងដល់រូបលោក ឬក៏ប្រទេសអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងមក។ ​ ការកត់សម្គាល់ខាងលើរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ បៀល អំា សុនថាក (Bild am Sonntag) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អាធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនដែលគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំ […]

  • បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន ២៨ខ្សែនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

    បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូក្រសួង អមដំណើរដោយនាយឧត្ដមសេនីយ៍ ខេង សុមេត ប្រធានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប បានអញ្ជើញទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន២៨ខ្សែ ប្រវែងសរុប១៦៥គីឡូម៉ែត្រ ដែលបានស្ថាបនារួច នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បណ្ឌិតសភាចារ្យបានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន […]

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំណូមពរឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ។ ក្នុងសិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh លោកប្រមុខការទូត បានបញ្ជាក់យ៉ាងដូច្នេះថា «ជាសំណូមពរ ដែលខ្ញុំចង់លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នវិស័យឯកជន ក៏ដូចជាស្ថានតំណាងយើង ឲ្យទទួលភ្ញៀវបរទេសដោយម្ហូបខ្មែរ ដើម្បីលើកស្ទួយម្ហូបយើងក្នុងកម្រិតសក្តិសម។ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យសណ្ឋាគារ ភោជនីយដ្ឋានយើង បម្រើម្ហូបខ្មែរប្រកបដោយគុណភាព និងរសជាតិខ្ពស់»។ ដើម្បីជាការរួមចំណែកដល់ការពិភាក្សា […]

  • ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

    ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

    នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ ក្រោមអធិបតីភាពលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់លោក ស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ពន្ធ […]

  • លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងធ្វើយុទ្ធដំណើរទ័ព

    លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាថ្មើរជើងលេខ៥១៤ បានអញ្ជើញដឹកនាំកម្លាំង ធ្វើយុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ មានរយៈចម្ងាយជាង៩គីឡូម៉ែត្រ។ ក្នុងលំហាត់ដែលធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការវរសេនាតូច។ សូមបញ្ជាក់ថា អនុវត្តតាមផែនការរបស់ថ្នាក់លើ ការងារហ្វឹកហ្វឺនប្រចាំសប្តាហ៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានអនុវត្តរៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍នីមួយៗ លើកិច្ចការងារជំនាញ និងកាយសម្បទា យោធិនឲ្យបានស្ទាត់ជំនាញ និងកាន់តែរឹងមាំ ធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជនផងដែរ៕

  • លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង

    អគារសាលាឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការសាងសង់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា គម្រោងសាងសង់អគារសាលាឃុំថ្មដាថ្មី ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ […]

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលឯកអគ្គរាជទូតថៃ ចូលជួបសម្តែងការគួរសម

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលឯកអគ្គរាជទូតថៃ ចូលជួបសម្តែងការគួរសម

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលថ្វាយសារតាំង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២។ គួររម្លឹកថា […]

  • ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវចិន ២៥,០០០នាក់

    ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវចិន ២៥,០០០នាក់

    ក្នុងខែមករា ឆ្នាំ២០២៣នេះ កម្ពុជាទើបទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនប្រមាណ ២៥,០០០នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០មុឺននាក់ កើនឡើង៧៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ និងថយចុះ៣៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារសំខាន់ៗមានប្រទេសថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិកជាដើម។ លោកបន្តថា […]

  • មនុស្ស ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៦ ខែកុម្ភៈ​ ម្សិលមិញ

    យ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង​ ៥៣នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៣ករណី​ និងជនសង្ស័យ​ ២៦នាក់ […]

  • ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣

    ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។