Recent Posts

  • ស្លាប់៧នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ

    ស្លាប់៧នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ

    យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕

  • រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជិត ២៣០០លានដុល្លារ សម្រាប់បៀវត្ស-ដំឡើងបៀវត្សជូនមន្ត្រីរាជការ ឆ្នាំ២០២៣

    រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងកម្មករ-កម្មការិនី តាមរយៈការដំឡើងប្រាក់បៀវត្ស ឬប្រាក់ឈ្នួលក្តី។ ប្រទេសកម្ពុជា ធ្លាប់ស្ថិតនៅលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ តាមរយៈការសិក្សារបស់ស្ថាប័ន ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩។ នៅពេលនោះ ស្ថាប័ននេះវាយតម្លៃថា ប្រទេសកម្ពុជា មានការដំឡើងប្រាក់ខែក្នុងអត្រា ៤.២% ក្នុងឆ្នាំ២០២០ កើនពី៣.៨% ក្នុងឆ្នាំ២០១៩។ របាយការណ៍របស់ ECA International ត្រូវបានស្ថាប័នព័ត៌មានល្បីៗរបស់បរទេសរួមមាន៖ […]

  • នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់

    នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្រោមម្លប់សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន វិស័យព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជានិច្ច ពីព្រោះព្រះ​ពុទ្ធសាសនា គឺជា​ឃ្លាំងផ្តល់​នូវ​ពុទ្ធិ ថែរក្សា​គម្ពីរ​អក្សរសាស្រ្ត វប្បធម៌ អរិយ​ធម៌ ប្រពៃណី និង​ថែរក្សាព្រលឹងជាតិ។ ការលើកឡើងរបស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំរកា […]

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយលោក វីក្រម មីស្រ៊ី (Vikram Misri) ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ លោក វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះការមកដល់ប្រទេសឥណ្ឌារបស់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ […]

  • លោក សាយ សំអាល់៖ ក្រោមដំបូលសន្តិភាព កម្ពុជាធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាព និងមានចំណេះដឹងកាន់តែប្រសើរ

    លោក សាយ សំអាល់៖ ក្រោមដំបូលសន្តិភាព កម្ពុជាធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាព និងមានចំណេះដឹងកាន់តែប្រសើរ

    លោក​ សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រទេសជាតិ ស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាព និងមានចំណេះដឹងកាន់តែប្រសើរ។ ការថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា» ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។ ក្នុងឱកាសនោះដែរ លោកបានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ៧.៥% […]

  • គម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បញ្ចប់ការសិក្សាទាំងស្រុង និងកំពុងរកកដៃគូអភិវឌ្ឍន៍

    ក្នុងជំនួបជាមួយប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក កាលពីថ្ងៃទី៣០ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារេណការ និងដឹកជញ្ជូន បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា […]

  • កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

    កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

    នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាព្រំដែន នៅនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនករបាលជាតិ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ឧត្តមសេនីយ៍ឯក […]

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

    នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយលោកស្រី អញ្ជើញចូលរួមអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។ នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា […]

  • រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប រយៈពេល៣ខែ

    រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រចាំខែ គ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

  • សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមដឹកនាំប្រតិភូសិល្បៈដើម្បីចូលរួមសម្ដែង ព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅសិង្ហបុរី

    សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមដឹកនាំប្រតិភូសិល្បៈដើម្បីចូលរួមសម្ដែង ព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅសិង្ហបុរី

    សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមដឹកនាំប្រតិភូសិល្បៈកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ ជាក់ស្ដែង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ដាំ ដារីនី អនុប្រធានស.ស.យ.ក. និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៣ រួមជាមួយលោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ […]